ក្លឹប Bayern Munich ចុះកុងត្រាជាមួយកីឡាករ Mats Hummels និងកីឡាករ Renato Sanches

លី រិទ្ធី May 11, 2016


យោងតាមគេហទំព័ររបស់ក្លឹប Bayern Munich បានឲ្យដឹកថា៖ ក្លឹប Bayern Munich បានចុះកុងត្រាជាមួយកីឡាករ Mats Hummels និងកីឡាករ Renato Sanches រួចរាល់ហើយកាលពីម្សិលមិញនេះ។ កីឡាករសញ្ជាតិ អាល្លឺម៉ង់ Mats Hummels វ័យ ២៧ ឆ្នាំមានសម្រេចចិត្តចាកចេញពីក្លឹប Borussia Dortmund ដែលជាជើងឯកលីកកំពូលនៃប្រទេស អាល្លឺម៉ង់ ៨ សម័យ មុនកុងត្រារបស់ខ្លួនជាមួយក្លឹបបញ្ចប់ ១២ ខែ។ ការផ្ទេររបស់កីឡាករ រូបនេះមានតម្លៃ ៣០ លានអឺរ៉ុប នៅក្នុងកុងត្រា ៥ ឆ្នាំ។

hi-res-4d27a6c92e2145452b1f449c6ef5abed_crop_north

ក្រោយពីបានប្រកាសនៃការចុះកុងត្រាជាមួយកីឡាករសញ្ជាតិ អាល្លឺម៉ង់ Mats Hummels រួចក្លឹប FC Bayern München ក៏បានប្រកាសក្នុងការចុះកុងត្រាជាមួយកីឡាករវ័យក្មេង សញ្ជាតិ ព៉ុយទុយហ្គាល កីឡាករ Renato Sanches ដែលមានវ័យ ១៨ ឆ្នាំ ពីក្លឹប Benfica ដើម្បីត្រៀមរដូវកាល ២០១៦-២០១៧ ខាងមុខ។ កីឡាករ Renato Sanches គឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងកីឡាករវ័យក្មេងដដៃទៀតនៅទ្វីបអឺរ៉ុបបច្ចុប្បន្ននេះ។ កីឡាកររូបនេះក៏បានចុះកុងត្រាក្នុងរយៈពេល ៥ ឆ្នាំ ក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ុប ដែលកុងត្រារបស់កីឡាកររូបនេះនឹងផុតនៅថ្ងៃទី ៣០ មិថុនា ២០២១។

RenatoSanches_FCB_100516.variant524x295

អត្ថបទ៖ រិទ្ធី

ប្រភព៖ Bayern Munich

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត