ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសិតកាសែតស្តីពីការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៥-២០១៦

លី រិទ្ធី May 8, 2016


ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសិតកាសែតស្តីពីការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៥-២០១៦ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ ការធ្វើសន្និសិតកាសែតនេះក្នុងគោលបំណងចង់បង្ហាញឱ្យឃើញពីការចូលរួមពីផ្នែកឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីឯកឧត្តម វ៉ាត់ ចំរើនក៏បានមានប្រសាសន៏ថា នៅពេលនេះយើងក៏ទទួលបានការគាំទ្រពីផ្នែកឯកជន ដែលជំរុញឱ្យវិស័យកីឡារបស់យើងកាន់តែមានការរីចម្រើនខ្លាំងក្លាថែមទៀតនាពេលអានាគត ហើយក៏សូមអរគុណដល់លោក Lan Watson (CEO) ដែលជាតំណាងក្រុមហ៊ុន Cellcard បានជួយឧបត្ថម្ភក្នុងការប្រកួតនេះ និងសូមអំពាវវនាវដល់ក្រុមហ៊ុនផ្សេងៗចូលរួមការគាំទ្រដល់សកម្មភាពកីឡាដូចក្រុមហ៊ុន Cellcard ។
ការប្រកួតនេះចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ហើយប្រកួតលើ៦ប្រភេទកីឡាគឺ អត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងវាយកូនឃ្លីលើតុ និងប្រតិភូចូលរួមចំនួន ៦៣១នាក់ រីឯកីឡាករ កីឡាការិនីសរុបចំនួន២២៥៣នាក់ (នារី ១០៥៨នាក់) ។

13064518_828042403966644_2588295625483376305_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត