ព្រឹត្តិការណ៍ "Bike4Mom" ទទួលបានការចូលរួមពីមហាជនជាច្រើនពាន់នាក់

នូ មករា May 8, 2016


ព្រឹត្តិការណ៍ជិះកង់មហាជនដើម្បីរំលឹកដល់គុណរបស់អ្នកម្តាយក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីក្តីស្រលាញ់ចំពោះបរិស្ថាន និងភពផែនដីដែលមានឈ្មោះថា “Bike4Mom” និងដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហភាពអឺរ៉ុបដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាក្រុមហ៊ុនឯកជនជាច្រើននោះបានប្រព្រឹត្តទៅដោយជោគជ័យកាលពីម្សិលមិញព្រមទាំងមានមហាជនចូលរួមប្រមាណជាជាង ៤០០០ នាក់ឯណោះ។

តាំងព្្រលឹមស្រាងៗមក មានមនុស្សម្នាជាច្រើនបានធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទឹកមុខសប្បាយរីករាយដោយខ្លះមកជាក្រុមជាមួយមិត្តភក្តិខណៈដែលអ្នកខ្្លះទៀតបានមកចូលរួមលក្ខណៈគ្រួសារថែមទៀតផង។

ប្អូនស្រី កន្និកា ជាសិស្សដែលកំពុងសិក្សានៅសាលាឯកជនមួយនៅរាជធានីភ្នំពេញបានលើកឡើងទាំងទឹកមុខរីករាយថា៖ «នេះគឺជាកម្មវិធីមួយដ៏ល្អ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមកចូលរួមជិះកង់ជាមួយក្រុមមនុស្សជាច្រើនបែបនេះ នេះជាលើកទីមួយហើយសម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានកម្មវិធីបែបនេះកាន់តែច្រើនព្រោះវាបានធ្វើឲ្យយើងបានហាត់កីឡាផង បានសប្បាយជាមួយមិត្តភក្តិផង និងជាពិសេសបានផ្សព្វផ្សាយពីក្តីស្រលាញ់ចំពោះអ្នកមានគុណនិងចំពោះភពផែនដីផង! វាពិតជាកម្មវិធីមួយដ៏ល្អ!»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍”Bike4Mom” នេះបានរួមចំណែកដ៏សំខាន់ក្នុងការផ្សារភ្ជាប់កីឡាជាមួយនឹងបរិស្ថានរួមជាមួយនឹងក្តីស្រលាញ់របស់មនុស្សជាតិថែមទៀតផង៕

_MG_5830

_MG_5840

_MG_5842

_MG_5866

_MG_5891

អត្ថបទ និងរូបភាព៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត