Bangkok Glass ជួប Bangkok United ក្នុងជំនួប BANGKOK DERBY នាយប់នេះ

លី រិទ្ធី May 7, 2016


ការប្រកួតធំប្រចាំសប្តាហ៍នេះនៅក្នុងលីកកំពូលនៃប្រទេសថៃ គឺជាការប្រកួតរវាងក្លឹប Bangkok Glass និង ក្លឹប Bangkok United ក្នុងជំនួប THE BANGKOK DERBY  ការប្រកួតនេះគឺជាការប្រកួតដ៏សំខាន់ដោយក្រុមណាទទួលបានជ័យជម្នះនោះក្រុមនោះនឹងឡើងឈកំពូលតារាងពិន្ទុបណ្តោះអាសន្ន។

ក្លឹបពីរដែលមានឈ្មោះ Bangkok មានមូលដ្ឋាននៅឯ Pathum Thani ដែលនៅក្រៅទីក្រុង នឹងជួបគ្នាក្នងការប្រកួតដ៏ធំយប់នេះ។ បច្ចុប្បន្ននេះក្លឹប Bangkok United កំពុងតែឈនៅកំពូលតារាងពិន្ទុ ស្របពេលដែលក្លឹប Bangkok Glass នៅពីក្រោយ ១ ពិន្ទុ។ 

ក្រុមទាំងពីរសុទ្ធតែមានជំនឿជឿជាក់ថាពួកគេនឹងឈ្នះរៀងខ្លួនស្របពេលដែលកីឡាករក៏ស្ថិតនៅក្នុងស្ថានភាពល្ធផងដែរ។ ជាពិសេសកីឡាករ  Ariel Rodriguez របស់ក្លឹប Bangkok Glass ដែលរកបាន ៩ គ្រាប់ ក្នុងការប្រកួត ៩ ប្រកួត និង កីឡាករ Mario Gjurovski របស់ក្លឹប Bangkok United ដែលរកបាន ៦ គ្រាប់។ 

ក្រុមទាំងពីរជួបគ្នា ១០ ដង មុនការប្រកួតនេះក្លឹប Bangkok Glass ឈ្នះ ៥ ដង ស្មើ ៣ និង ក្លឹប Bangkok United ឈ្នះ ២ ដង។ គួរបញ្ជាក់ផងដែរ ក្លឹប Bangkok Glass មិនដែលចាញ់ក្លឹប Bangkok United នៅកីឡដ្ឋាន LEO Stadium នោះទេ។ រង់ចាំទស្សនាការប្រកួតនេះទាំងអស់ថាតើក្លឹបណាអាចបង្កើតប្រវិត្តសាស្រ្តថ្មីនៅឯ Pathum Thani។  

13151982_1585136748444620_6580535170661325538_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត