ម្ចាស់ផ្ទះវៀតណាម បង្ហាញបាវចនា សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១

មាស សុផាណារ៉ុង April 7, 2021


 

វៀតណាម៖ “For A Stronger Southeast Asia” នឹងក្លាយជាបាវចនាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) ឆ្នាំ២០២១ ដែលនឹងត្រូវធ្វើនៅប្រទេសវៀតណាម នាចុងឆ្នាំនេះ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានពន្យល់ថានេះជាសារមួយដែលវៀតណាម ចង់បញ្ជូនទៅរដ្ឋាភិបាល និងប្រជាជននៅអាស៊ីអាគ្នេយ៍ ដើម្បីដាស់តឿនពួកគេឱ្យរួបរួមគ្នា និងពង្រឹងជំហររបស់ប្លុកអន្តរជាតិ។

ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ រួមជាមួយ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ នៅហាណូយ ដោយនឹងមានកីឡាចំនួន ៤០ប្រភេទកីឡា ជាមួយនឹងវិញ្ញាសារ ចំនួន៥២៦ ខណៈអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូជាមួយនឹងកីឡាចំនួន ១១ប្រភេទ។

អ្នករៀបចំកម្មវិធីបានចាប់ផ្តើមការងារត្រៀមរៀបចំដូចជារៀបចំ និងជួសជុលមធ្យោបាយដឹកជញ្ជូន មធ្យោបាយវេជ្ជសាស្រ្ត និងភស្តុភារជាដើម។

ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពមួយចំនួនត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសការស្វែងរកអ្នកឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះ៕

 

ប្រភព៖ vnexpress.net

មតិយោបល់