ប្រទេសស៊ីរី នឹងជំនួសប្រទេសម៉ុងតេនេក្រូ ក្នុងការប្រកួត King's Cup

លី រិទ្ធី May 3, 2016


សហព័ន្ធបាល់ទាត់ប្រទេសថៃបានធ្វើការសម្រេចចុងក្រោយក្នុងការប្រកួត King’s Cup លើកទី៤៤ ដោយកំណត់ថាប្រទេសស៊ីរី នឹងត្រូវចូលមកជំនួសប្រទេសម៉ុងតេនេក្រូវិញក្នុងការប្រកួតនេះ។

ការប្រកួតពានរង្វាន់ King’s Cup លើទី៤៤ នឹងធ្វើឡើងនៅកីឡដ្ឋាន Rajamagala Stadium ក្នុងទីក្រុង Bangkok ប្រទេសថៃ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះមានប្រទេសចូលរួមដូចជា៖  
1. United Arab Emirateห (68th)
2. Jordan (82nd)
3. Syria (110th)
4. Thailand (119th)

ការប្រកួតនេះនឹងត្រូវធ្វើឡើងដោយប្រទេសនីមួយៗត្រូវប្រកួតជាមួយគ្នាហើយប្រទេសដែលឈ្នះក្នុងការប្រកួតនីមួយៗនៅថ្ងៃទី ៣ ខែមិថុនានឹងមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ បន្តទៀត។ ដោយឡែកសម្រាប់ប្រទេស២ ផ្សេងទៀតនឹងត្រូវប្រកួតយកលេខ ៣ តែម្តង។

សូមបញ្ជាក់ថា រាល់ការប្រកួតទាំងអស់ក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Thairath TV ផងដែរ៕ 

13094140_1583656498592645_6192532186298243763_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត