អត្តពលិកហែលទឹកកម្ពុជា ២ រូបទទួលបានសិទ្ធិចូលរួមប្រកួតអូឡាំពិកពិភពលោកនៅប្រេស៊ីល

នូ មករា May 3, 2016


កីឡាករ និងកីឡាការិនីកម្ពុជាចំនួន ២ រូបគឺ ហែម ថុន វិទិនី និង ពូ សុវិជ្ជា ទើបតែទទួលបានសិទ្ធិដើម្បីទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ូប្រទេសប្រស៊ីលនាចុងឆ្នាំ២០១៦នេះ។ យោងតាមការប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សហព័ន្ធកីឡាហែលទឹកពិភពលោក (The World Swimming Federation FINA) ទើបតែបានជូនដំណឹងដល់ភាគីកម្ពុជាថា អត្តពលិកកម្ពុជាទាំងពីររូបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះបន្ទាប់ពីពួកគេបានទទួលលទ្ធផលល្អនៅក្នុងការប្រកួតហែលទឹកពិភពលោកនៅទីក្រុងកាហ្សាន់ ប្រទេសរុស្សីកាលពីឆ្នាំ២០១៥កន្លងទៅនេះ។

សូមបញ្ជាក់ថា កិីឡាការិនី ហែម ថុនវិទិនី គឺជាចៅស្រីរបស់លោក ហែម ថុន ដែលជាអតីតកីឡាករហែលទឹកដ៏ល្បីល្បាញរបស់កម្ពុជានាសម័យសង្គមរាស្ត្រនិយម ហើយនាងក៏ជាកីឡាករហែលទឹកឆ្នើមមួយរូបនាពេលបច្ចុប្បន្ននេះ ខណៈដែលលោក ពូ សុវិជ្ជា ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិគគឺជាកីឡាករហែលទឹកដ៏ចំណានម្នាក់ផងដែរ៕

 

IMG_6964-copy

កីឡាការិនី ហែម ថុនវិទិនី

11224218_10152960613441966_5362442709472989102_n

កីឡាករ ពូ សុវិជ្ជា

អត្ថបទ៖ មករា

រូបភាព៖ ហ្វេសប៊ុក

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត