ក្រុមហ៊ុន Herbalife Nutrition កម្ពុជាបន្តភាពជាដៃគូជាមួយសហព័ន្ធកីឡាហែលទឹក

មាស សុផាណារ៉ុង March 27, 2021


 

ភ្នំពេញ៖ កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិនឹងបន្តភាពជាដៃគូអាហាររូបត្ថម្ភជាមួយក្រុមហ៊ុន Herbalife Nutrition កម្ពុជាហើយការបន្តកិច្ចសហការមួយនេះធ្វើឡើងដើម្បីពង្រីកការគាំទ្រអាហាររូបត្ថម្ភដល់កីឡាករកីឡាការិនីហែលទឹកជម្រើសជាតិនៅក្នុងឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition កម្ពុជា ជាពិសេសថ្នាក់ដឹកនាំទាំងអស់តែងតែបានសហការជាមួយនឹងសហព័ន្ធកីឡាហែលទឹកដើម្បីជំរុញ ណែនាំ និងគាំទ្រដល់កីឡាករ កីឡាការនីទាំងអស់ទៅលើរបបអាហារក៏ដូចជាការយកចិត្តទុកដាក់លើតម្រូវការអាហាររូបត្ថម្ភដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងថាមពល គុណផល ព្រមទាំងថែរក្សាសុខភាពសម្រាប់អត្តពលិកម្នាក់។

គួររំលឹកដែរថា ក្រៅពីសហព័ន្ធកីឡាហែលទឹក នាដើមឆ្នាំ២០២១នេះ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition ក៏ជាអ្នកឧបត្តម្ភធំដល់សហព័ន្ធកីឡាទោចក្រយានកម្ពុជាដែលមានទឹកប្រាក់រហូតទៅដល់ ២០,៧០០ដុល្លារអាម៉េរិកដើម្បីរៀបចំការប្រកួតជើងឯកថ្នាក់ជាតិផងដែរ៕

មតិយោបល់