ក្លឹប Adelaide United ជាជើងឯក Hyundai A-League ឆ្នាំនេះ!!!

លី រិទ្ធី May 2, 2016


ការប្រកួតពារង្វាន់ Hyundai A-League ២០១៥-២០១៦ នេះគឺជារដូវកាលទី ៣៩ ដែលគណៈកម្មាធិការបាល់ទាត់នៃប្រទេសអូស្រ្តាលីបានរៀបចំឡើង ហើយនេះក៏ជាលើកទី១១ ផងដែរដែលចាប់តាំងពី A-League បានបង្កើតឡើងនៅឆ្នាំ ២០០៤។ ក្លឹប Melbourne Victory គឺជាក្លឹបដែលការពារដំណែងជើងឯកទាំង A-League Premiers និង Champion។ 

ក្រោយការប្រកួតអស់រយៈពេលជាខែមក ទីបំផុតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះក្លឹប Adelaide United បានឈ្នះជើងឯកលើកដំបូងរបស់ខ្លួនដោយបានយកឈ្នះលើក្លឹប Western Sydney Wanderers ក្នុងលទ្ធផល ៣ ទល់នឹង ១។

ខាងក្រោមជារង្វាន់ផ្សេងទៀតដែលកីឡាករទទួលបានក្រោយរដូវកាលបានបញ្ចប់៖

ពានរង្វាន់ Johnny Warren Medal – Diego Castro, Perth Glory
ពានរង្វាន់ NAB Young Footballer of the Year – Jamie Maclaren, Brisbane Roar
ពានរង្វាន់ Nike Golden Boot Award – កីឡាករ Bruno Fornaroli, ក្លឹប Melbourne City (23 goals)
ពានរង្វាន់ Goalkeeper of the Year – កីឡាករ Thomas Sørensen, ក្លឹប Melbourne City
ពាន់រង្វាន់ Coach of the Year – លោក Guillermo Amor, ក្លឹប Adelaide United
ពានរង្វាន់ Fair Play Award – ក្លឹប Brisbane Roar
ពានរង្វាន់ Referee of the Year – លោក Jarred Gillett
ពានរង្វាន់ Goal of the Year – កីឡាករ Roy O’Donovan, ក្លឹប Central Coast Mariners (ក្នុងជំនួបប្រកួត Adelaide United v Central Coast Mariners, ថ្ងៃទី២៧ មិនា ២០១៦)

13087605_10154221836847728_4877889724861780295_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Hyundai A-League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត