កីឡាករខ្មែរ-អាម៉េរិក Johnny Phan នឹងចូលរួមប្រកួតកីឡាទោចក្រយានតំណាងកម្ពុជា នៅសុីហ្គេមឆ្នាំនេះ

មាស សុផាណារ៉ុង March 26, 2021


 

ភ្នំពេញ៖ កីឡាករខ្មែរ-អាម៉េរិក Johnny Phan ដែលមានឪពុកម្តាយជាជនជាតិខ្មែរ (មានស្រុកកំណើតអ្នកខេត្តបាត់ដំបង) នឹងចូលរួមជាមួយក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ដើម្បីប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ។

សូមបញ្ជាក់ថា Johnny Phan គឺជាកីឡាករជំនាញប្រភេទកង់គួក (Road Bike) ដោយមាននបទពិសោធន៍ក្នុងការប្រកួតជាង១០ឆ្នាំមកហើយ ជាពិសេសនៅក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ រូបគេគឺជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់ (Elite level Cycling Team) នៅសហរដ្ឋអាម៉េរិក។

តាមការគ្រោងទុក កីឡាកររូបនេះនឹងលេង២វិញ្ញាសាដែលក្នុងនោះមានវិញ្ញសា Criterium និងវិញ្ញាសា Individual Mass start ក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាមដែលគ្រោងធ្វើពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕

មតិយោបល់