រាជរដ្ឋាភិបាលសម្រេចដកយកទីលានបាល់ទាត់នៃកីឡដ្ឋានខេត្តកំពតពីក្រុមហ៊ុនឯកជនមកវិញ

នូ មករា April 29, 2016


យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានចុះផ្សាយនាថ្ងៃទី២៧ ខែមេសាបានឲ្យដឹងថា ចាប់ពីពេលនេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងដកហូតយកដីនៃទីលានបាល់ទាត់របស់ពហុកីឡដ្ឋានខេត្តកំពតពីក្រុមហ៊ុន SVR Group, Co.ltd ដើម្បីប្រគល់មកឲ្យក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកគ្រប់គ្រងក៏ដូចជាសម្រាប់ប្រើប្រាស់និងអភិវឌ្ឍន៍វិញ។ ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យឃើញថា ក្រុមហ៊ុនឯកជនមួយនេះមិនបានអនុវត្តឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាបទដ្ឋាននៃបច្ចេកទេសសំណង់ ទើបរាជរដ្ឋាភិបាកកម្ពុជាបានឯកភាពជាគោលការណ៍ដោយយល់ព្រមទៅតាមសេចក្តីស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡាដោយសម្រេចដកហូតយកដីទីលានបាល់ទាត់នេះមកបញ្ចូលជាសម្បត្តិរដ្ឋដូចដើមវិញ ដោយអនុញ្ញាត្តឲ្យក្រុមហ៊ុននេះប្តូរត្រឹមតែទីតាំងនៃទីលានបាល់បោះតែប៉ុណ្ណោះ៕

13087716_823192061118345_446124124252623582_n

soccer2

afs2

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់