ក្លឹប Muangthong United បញ្ចប់កំណត់ត្រា ៤៤ ប្រកួតមិនចាញ់របស់ក្លឹប Buriram

នូ មករា April 28, 2016


ក្លឹប Muangthong United ក្រោមការដឹកនាំរបស់លោក Totchtawan Sripan បានបញ្ចប់កំណត់ត្រា ២០ ប្រកួតមិនដែលឈ្នះក្នុងជំនួបជាមួយក្លឹប Buriram នៅកីឡដ្ឋាន Thunder Castle Stadium ដោយបានយកឈ្នះក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតលីកកំពូលនៃប្រទេសថៃ។ គ្រាប់បាល់របស់ក្លឹប Muangthong សុទ្ធតែរកបានក្នុងតង់ទី១ ដោយកីឡាករ Cleiton Silva រកបាន ២ គ្រាប់ និងមួយគ្រាប់ទៀតរកបានដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Buriram កីឡាករ Adisak Kraisorn។ ជាមួយនឹងជ័យជម្នះនេះ ក្លឹប Muangthong ឡើងមកលើក្លឹប Buriram ក្នុងតារាងពិន្ទុសរុប ដោយបានបញ្ចប់កំណត់ត្រា ៤៤ ប្រកួតមិនចាញ់របស់ក្លឹប Buriram។  


13083152_970580343061908_737995988677045557_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់