កម្ពុជាគ្រោងបញ្ជូនកីឡាករជិះស្គីលើទឹកកកទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងារនៅឆ្នាំក្រោយ

នូ មករា April 26, 2016


យោងទៅតាម គេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា លោក ញ៉ាន សុខវិសាល មន្រ្តីសម្របសម្រួលកម្មវិធីកីឡាតំណាងឱ្យ NOCC ដែលជាស្ថាប័នកីឡារបស់កម្ពុជា រួមជាមួយនិងគណៈប្រតិភូមកពី ៣១ប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាសុីបាននឹងកំពុងចូលរួមកិច្ចប្រជុំនាយបេសកកម្មសម្រាប់ការប្រកួតកីឡាអាសុីរដូវរងារលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន។

នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនោះដែរ ភាគីកម្ពុជាគ្រោងនឹងបញ្ជូនប្រភេទកីឡារដូវរងារដូចជាកិីឡាជិះស្គីលើទឹកកកជាដើម ទៅចូលរួមប្រកួតជាលើកទី១ ចាប់តាំងពីសហពន្ឋ័កីឡាស្គីកម្ពុជាត្រូវបានបង្កើតឡើងខណៈដែលបច្ចុប្បន្ននេះកម្ពុជាយើងមានកីឡាករ កីឡាការិនី និងទីលានហ្វឹកហាត់ដែលមានលក្ខណៈស្តង់ដាដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអុីអនផងដែរនោះ។ ការចូលរួមនេះបានស្តែងឱ្យឃើញពីវិសាលភាពរបស់វិស័យកីឡាកម្ពុជាដែលកំពុងតែបោះជំហានឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃៗទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិដើម្បីដណ្តើមជ័យជម្នះជូនដល់ប្រទេសកម្ពុជានោះ៕

13043725_990411761046185_7461288354087388979_n

លោក ញ៉ាន សុខវិសាល ប្រតិភូតំណាង NOCC របស់កម្ពុជា

539053_426376507489667_1263389985_n (1)

កីឡាករជិះស្គីលើទឹកកក ជែម សុទ្ធាមិន (Jame Sothear Min) ជាកីឡាករខ្មែរសញ្ជាតិអូស្ត្រាលីដ៏វ័យក្មេង

13091942_990412051046156_7608799557302830810_n

ទីលានប្រកួតនៅក្នុងទីក្រុង សាប៉ូរ៉ូ ប្រទេសជប៉ុន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត