កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមខណៈពហុកីឡដ្ឋានថ្មីមួយនឹងលេចរូបរាងនៅឆ្នាំ២០២០

នូ មករា April 22, 2016


កាលពីព្រឹកមិញនេះគណៈរដ្ឋមន្រ្តីបានអនុម័តលើការត្រៀមរៀបចំផែនការសកម្មភាពជាច្រើនសំរាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា (SEA GAMES) លើកទី៣២ នៅឆ្នាំ ២០២៣ ដោយក្នុងកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់តួនាទីដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធានកីឡាស៊ីហ្គេមរួមទាំងមានទេសរដ្ឋមន្ត្រីមួយចំនួនទៀតជាអនុប្រធានក្នុងនោះមាន ឯកឧត្តម អូន ព័ន្ឋមុន្នីរ័ត្ន ផងដែរ។

សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ រាជរដ្ឋាភិបាលកម្ពុជានឹងសាងសង់ពហុកីឡដ្ឋានខ្នាតអន្តរជាតិដ៏ធំសម្បើមមួយក្រោយជំនួយថវិកាពីរដ្ឋាភិបាលចិន បន្ថែមពីលើនេះភាគីកម្ពុជាក៏គ្រោងនឹងចំណាយប្រមាណជាជាង ៤០ លានដុល្លារថែមទៀតទុកសម្រាប់ការរៀបចំការប្រកួតកីឡា (SEA GAMES) នៅឆ្នាំ២០២៣ ខាងមុខនេះ ។ ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្ត និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនីកម្ពុជាទូទាំងប្រទេសឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពលើវិញ្ញាសាកីឡាគ្រប់ប្រភេទដើម្បីត្រៀមប្រកួតប្រជែងទទួលមេដាយ និងជ័យជម្នះជូនប្រទេសជាតិនៅក្នុងការប្រកួតនេះដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ១៩៥៨ មកនោះ។

សូមបញ្ជាក់ផងដែរថា យោងតាមការលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីអបអរសាទរការដណ្តើមបានមេដាយមាសរបស់កីឡាការិនី ស៊ន សៀវមុី កាលពីថ្ងៃទី២១ ម្សិលមិញនេះបានដឹងថា តាមគម្រោងនៃផែនការសកម្មភាពសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ពហុកីឡដ្ឋាន មរតកតេជោ នៅក្នុងអំឡុងឆ្នាំ២០១៧ ខាងមុខហើយត្រូវចំណាយពេលប្រមាណជា ៤០ ខែ ពោលគឺនឹងរួចរាល់ជាស្ថាពរនៅក្នុងអំឡុងឆ្នាំ២០២០ មុនការប្រកួតឈានចូលមកដល់៕

13062518_1000833663298464_1426923077241137416_n

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីព្រឹកមិញ

_MG_3277

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

national-stadium

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត