Balotelli ខ្ញុំមិនចង់ត្រលប់ទៅក្លឹប Liverpool វិញទេ!

លី រិទ្ធី April 19, 2016


កីឡាករ Mario Balotelli មិនចង់ត្រលប់ទៅក្លឹប Liverpoo ក្រោយកិច្ចសន្យាខ្ចីជើងរបស់ខ្លួនបញ្ចប់នាចុងរដូវកាលនេះបន្ទាប់ពីបានបញ្ជាក់ថាខ្លួនមិនដេលសប្បាយចិត្តនោះទេកាលនៅ Anfield។

កីឡាករ Mario Balotelli បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនគ្មានបំណងត្រលប់ទៅក្លឹប Liverpool វិញនោះក្រោយកុងត្រាខ្ចីជើងជាមួយក្លឹប Milan បញ្ចប់នាខែមិថុនានេះ។

កីឡាករសញ្ជាតិ អ៊ីតាលី រូបនេះបានចូលរូមជាមួយក្លឹប Liverpool ពីក្លឹប Milan នៅខែសីហា ២០១៤ ប៉ុន្តែកីឡាកររូបនេះធ្វើមិនបានល្អហើយក៏ត្រលប់ទៅក្របខណ្ឌ វិញក្រោយមួយរដូវកាល។ កីឡាកររូបនេះត្រូវត្រលប់ទៅក្លឹប Liverpool សារជាថ្មីក្រោយចប់រដូវកាល ២០១៥-២០១៦ ប៉ុន្តែកីឡាកររូបនេះបាននិយាយថាខ្លួនមិនចង់ត្រលប់ទៅលេងនៅក្របខណ្ឌ Premier League នោះទេ។

កីឡាករ Balotelli រកបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ១៧ ប្រកួតរដូវកាលនេះដោយសារតែកាយសម្បទាមានបញ្ហា ប៉ុន្តែកីឡាករូបនេះជឿជាក់ថាខ្លួននឹងអាចធ្វើបានល្អជាថ្មីក្នុងពេលឆាប់ៗ។

កុងត្រារបស់កីឡាករ Balotelli ជាមួយក្លឹប Liverpool គឺរហូតដល់ចប់រដូវកាល ២០១៧-២០១៨។

mario-balotelli-cropped_1nopof4x6rt4t1etr7caiec8a9
ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ fourfourtwo.com

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត