ស៊ន សៀវមុី ទទួលបានមេដាយប្រាក់មួយគ្រឿងទៀតក្នុងការប្រកួតជើងឯកទ្វីបអាស៊ី

នូ មករា April 19, 2016


បន្ទាប់ពីបានទទួលមេដាយមាសក្នុងការប្រកួតដើម្បីទទួលបានសិទ្ធិទៅចូលរូមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោក(Olympic Games 2016) នៅប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៦ ខែមេសាមុននេះរូចមក នៅពេលនេះកីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ស៊ន សៀវមុី ទើបតែទទួលបានមេដាយប្រាក់មួយគ្រឿងបន្ថែមទៀតក្នុងការប្រកួតកីឡាតេក្វាន់ដូជើងឯកទី្វបអាស៊ីឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ។ ស៊ន សៀវម៉ី បានឈ្នះមេដាយប្រាក់មួយគ្រឿងទៀត បន្ទាប់ពីចាញ់កីឡាការិនីកូរ៉េខាងត្បូងដែលជាម្ចាស់កីឡាតេក្វាន់ដូផងនោះក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 ) កាលពីយប់មិញនេះ។

សូមបញ្ជាក់ថា នេះគឺជាមេដាយទីពីរហើយសម្រាប់កីឡាការិនីតេក្វាន់ដូជម្រើសជាតិម្នាក់នេះដែលដណ្តើមបានពីការប្រកួតជើងឯកទ្វីបអាស៊ីក្នុងទីក្រុង Manila ប្រទេសហ្វីលីពីននេះ ដោយកាលពីថ្ងៃទី១៦ ខែមេសា រូបគេបានឈ្នះមេដាយក្រោយពីយកឈ្នះលើកីឡាការិនីតាហ្ស៊ីគីស្ថាន Mokhru Khalimova ដោយពិន្ទុ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបានបន្តយកឈ្នះលើកីឡាការិនីជើងខ្លាំងរបស់ម្ចាស់ផ្ទះហ្វីលីពីន Kirstie Alora ដោយពិន្ទុ ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ។
 គួរបញ្ជាក់ថា ការឈ្នះមេដាយមាស របស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នេះ គឺជាការសាងប្រវត្តិសាស្ត្រថ្មីមួយទៀតជូនមាតុភូមិកម្ពុជា ព្រោះកម្ពុជាទទួលបានសិទ្ធពេញលេញសម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Olympic Games 2016 នៅប្រទេសប្រេស៊ីលដោយមិនបាច់ប្រើ Wild Card ឡើយ។ អ្វីដែលនៅតែជាការចងចាំមិនអាចបំភ្លេចបាននោះគឺ កីឡាការិនីរូបនេះគឺជាអត្តពលិកកម្ពុជាដំបូងគេនៅក្នុងប្រវត្តិសាស្ត្រដែលដណ្តើមបានមេដាយនៃការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asia Game) នាឆ្នាំកន្លងមក៕
12963714_598482113642205_4417182377198941290_n
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត