កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang ប្រកាសចេញវីដេអូ Trailer ថ្មី – Beyond Legends

មាស សុផាណារ៉ុង September 16, 2020


 

ភ្នំពេញ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កីឡាអេឡិចត្រូនិកលើប្រភេទវិញ្ញាសា Mobile Legends: Bang Bang បានចេញវីដេអូផ្សព្វផ្សាយថ្មីហៅថា Beyond Legends សម្រាប់ផែនការថ្មីនាពេលខាងមុខ NEXT។ ជាផ្នែកមួយនៃគម្រោង Project NEXT ដ៏មានសារៈសំខាន់នេះ កីឡា MLBB បានខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់ការងារសាថ្មីនៃតួហេរ៉ូល្បីល្បាញ។

រាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅ តួជាហេរ៉ូដ៏ល្បីល្បាញទាំងនោះដែលជាវីរបុរសនឹងមានជំនាញថ្មី រឿងរ៉ាវស្ថិតនៅពីក្រោយ និងការតុបតែងខ្លួន។ ក្នុងវីដេអូផ្សព្វផ្សាយថ្មីនេះ តួ Eudora ទទួលបានសេរីភាពពីការរើសអើងជាយូរមកហើយ តួ Zilong បានជោគជ័យចំពោះលក្ខណៈបែបវិទ្យាសាស្ត្ររបស់ខ្លួន ហើយទីបំផុត Miya បានក្រោកឈរ និងប្រយុទ្ធប្រឆាំងដើម្បីមនុស្សរបស់នាង។ ពួកគាត់ទាំងអស់បានប្រែប្រឡាខ្លួនក្នុងជម្រើសរៀងៗខ្លួន និងទីបំផុតបានធ្វើឲ្យពួកគេកាន់តែខ្លាំងពូកែជាងមុនដែលពិតជាសមឥតខ្ចោះនៅក្នុងគម្រោង Project NEXT – Beyond Legends។

ជាមួយគ្នានេះ ខ្លឹមសារបទចម្រៀងរួមផ្សំនឹងរូបភាពបានក្លាយជាកម្លាំងចិត្តនៃគំនិត ‘Beyond Legends’។ ដូចជាលំហូនៃឈុតវីដេអូនេះ ទំនុកច្រៀងបានចាប់ផ្តើមពីកម្រិតទាប និងបានរីកចម្រើនជាប្រព័ន្ធឈានដល់សមត្ថភាពកម្រិតកំពូលដែលជាលទ្ធផលនៃវីរបុរសប្រែក្រឡាខ្លួន។

ជារួម គុណភាពវីដេអូ គុណភាពតន្ត្រី និងសាច់រឿង យើងអាចនិយាយបានយ៉ាងស្រួលថា វីដេអូផ្សព្វផ្សាយនេះមានគុណភាពម្រិតខ្ពស់បំផុត បើប្រៀបធៀបនឹងអ្វីដែលធ្លាប់ធ្វើកន្លងមកពីវិញ្ញាសា Mobile Legends។ វីដេអូផ្សព្វផ្សាយនេះស្តែងចេញយ៉ាងច្បាស់ពីការលះបង់គ្រប់បែបយ៉ាងរបស់ក្រុមហ៊ុន Moonton ដើម្បីផ្តល់ជូនបទពិសោធលេងហ្គេមកាន់តែអស្ចារ្យដល់អ្នកលេងគ្រប់រូបទាំងនៅក្នុងខាងក្នុង និងក្រៅហ្គេម។

ពីរ បីថ្ងៃមុនពេលវីដេអូផ្សព្វផ្សាយនេះបានចេញជាផ្លូវការ MLBB បានបញ្ចេញឡូហ្គោថ្មីកាលពីថ្ងៃទី៦ ខែកញ្ញា។ ឡូហ្គោថ្មីនេះត្រូវបានប្រើផែនទី MOBA ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលតំណាងឲ្យប្រភេទនៃវិញ្ញាសាកីឡាអេឡិចត្រូនិក និងសង្កត់ធ្ងន់ត្រង់ចំពោះការប្រកួត និងកិច្ចសហការដែលជាគន្លឹះស្មារតីនៃវិញ្ញាសា MOBA។ ចំណុចស្នូលនៃឡូហ្គោគឺមានអក្សរ ‘M’។ ភ្ជាប់ជាមួយនឹងផែនទីទន្លេ អក្សរជានិម្មិតសញ្ញានៃចលនាបេះដូង និងតំណាងឲ្យភាពរឹងមាំ និងចំណង់ចំណូលចិត្ត។

អក្សរត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដែលមានការតុបតែងលំអនៅជ្រុងខាងស្តាំ។ នៅចំកណ្តាលគឺមានអក្សរ ‘O’ រាងជាគ្រឹស្តាល់ដែលតំណាងឲ្យភាពរុងរឿងជាមួយនឹងពន្លឺ និងក្តីសង្ឃឹម ភាពអស្ចារ្យ និងផ្នែកខាងក្រោយរំលេចដោយវប្បធម៌ចម្រុះនៃវិញ្ញាសា MLBB ចែងចាំងជាសកល។ សម្រាប់លើអក្សរត្រូវបានរំលេចដោយពណ៌ពណ៌មាស ដូច្នេះហើយបានជាមើលទៅទាក់ចិត្តខ្លាំង និងលេចធ្លោតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាសញ្ញាមួយនៃកីឡាអេឡិចត្រូនិកវិញ្ញាសា MLBB បើកទំព័រសករាជថ្មី ដែលពោរពេញដោយគុណភាព និងមហិច្ឆតាកាន់តែធំ។ ទាំងអស់នេះក្នុងគោលបំណងតែមួយគត់គឺផ្តល់បទពិសោធអស្ចារ្យដល់កីឡាការ កីឡាការិនី។

ស្របពេលកីឡាអេឡិចត្រូនិកកាន់តែល្បីល្បាញខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mobile Legends: Bang Bang តែងតែជាវិញ្ញាសាមួយឈានមុខគេ និងអភិវឌ្ឍបន្ថែមថ្មីៗឥតឈប់ឈរ ដើម្បីឲ្យមានលក្ខណៈកាន់តែអាជីព និងកាន់តែរីករាយ។

ជោគជ័យ Mobile Legends: Bang Bang 2.0 កាលពីឆ្នាំ២០១៩បានបញ្ជាក់យ៉ាងច្បាស់ថា គុណភាពរបស់ហ្គេមនេះគឺមានគ្រប់លក្ខណៈ។ ប្រការនេះហើយ យើងជឿថា ការបើកសម្ពោធគម្រោង Project Next គឺពិតជាល្អឥតខ្ចោះ។ កាលបរិច្ឆេទជាក់លាក់នៃការសម្ពោធគម្រោង Project NEXT គឺនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ យើងទន្ទឹងរង់ចាំបទពិសោធគម្រោងថ្មីនៅក្នុង Mobile Legends: Bang Bang គឺសម្រាប់អ្នកទាំងអស់គ្នា៕

មតិយោបល់