លទ្ធផលនសការប្រកួត UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញនេះ

នូ មករា April 15, 2016


នៅក្នុងការប្រកួតពានរង្វាន់ UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញនេះ​ពិតអស្ចារ្យជាមួយនឹងការភ្ញាក់ផ្អើលជាច្រើន។ ក្លឹប ហង្ស​ក្រហម​ Liverpool របស់​អង់គ្លេស​បាន​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ហើយ​​ក្រោយ​យក​ឈ្នះ​ក្លឹប​ Borussia Dortmund ដោយសរុប​លទ្ធផល​​ទាំង​ពីរ​ជើង​ ៥-៤​នៃ​ពាន​ Europa Leagueជាមួយនឹងកាឈ្នះតាមពីក្រោយយកឈ្នះក្នុងដី ៤ ទល់នឹង ៣ កាលពីយប់មិញនេះ។ ចំណែក ក្រុម​​ Sevilla ​បាន​យក​ឈ្នះ​ Athletic Bilbao ដោយ​បាល់​ប៉េណាល់​ទី​៥-៤ ​បន្ទាប់​ពី​ស្មើ​គ្នា​ទាំង​ពីរ​ជើង​ ៣-៣។ ​ចំណែក​ Shakhtar Donetsk ឈ្នះ​​ Braga ទាំង​ពីរ​ជើង​ ៦-១ ហើយ​ Villarreal ឈ្នះ​ Sparta Prague ទាំង​ពីរ​ជើង​៦-៣។ ក្រុម​ទាំង​៤​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ Liverpool, Sevilla, Shakhtar Donetsk និង​ Villarreal។ លោកអ្នកដែលមិនបានទស្សនាការប្រកួតកាលីយប់មិញអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

មតិយោបល់