TEAM UP ឈ្នះទឹកប្រាក់ ២០លានរៀល និងក្លាយជាជើងឯក ROS KH Cup S3

មាស សុផាណារ៉ុង August 10, 2020


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែសីហា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចពានរង្វាន់ ROS KH Cup S3 បានបញ្ចប់ដោយជោគជ័យ ខណៈដែលក្រុម Team UP បានក្លាយទៅជាម្ចាស់ជើងឯក ក្រោយពីប្រកួតប្រជែងជាមួយក្រុមកីឡាករជាង ៨០០ក្រុមផ្សេងទៀត។

ការប្រកួតនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសហការជាមួយក្រុមហ៊ុន NetEase រៀបចំការប្រកួត ROS KH Cup S3 ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន CellCard។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានឱ្យដឹងថា៖ «ការប្រកួតជម្រុះធ្វើឡើងតាមប្រព័ន្ធ Online ដោយក្រុមបច្ចេកទេសរបស់សហព័ន្ធពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីស្វែងរកកីឡាករ ៥០ក្រុមមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Semi Final និងមាន ១០ក្រុម ទទួលបាន Invite-Cards សរុប ៦០ក្រុម ចែកជា ៣ Pool A, B និង C។»

ការប្រកួត Semi Final នាថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ នៅ MCT Esports Cambodia ទួលគោក ដែលក្រុមចូលរួម ៦០ក្រុម រកបាន ១៨ ក្រុមមកវគ្គផ្តាច់ព្រ័ត្រ។

គួបញ្ជាក់ផងដែរថា៖ ជ័យលាភីលេខ២ បានទៅក្រុម NRX Cambodia ដែលទទួលបានប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល បានទៅលើក្រុម Vipers៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់