ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងប្រកួតវាយកូនគោលមិត្តភាពជាមួយមន្ត្រីស្ថានទូតចិននៅកម្ពុជានាថ្ងៃស្អែក

នូ មករា July 24, 2020


ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកក្លឹបកីឡាវាយកូនហ្គោលក្រសួងមហាផ្ទៃនឹងអញ្ជើញប្រកួតកីឡាវាយកូនគោល​មិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃស្អែកនេះគឺជាការរៀបចំលើកទី១ ក្នុងគោលបំណង​ដើម្បីបង្កើនកិច្ចសហការការទូតតាមរយៈការលេងកីឡា​រួមគ្នា​ដើម្បីសុខភាព និងមិត្តភាព។

សម្រាប់ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី) ដោយក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃមានសមាសភាព១៨រូប និងក្រុមស្ថានទូតចិនមានសមាសភាព១៣រូប៕

មតិយោបល់