អត្តពលិកល្បុក្កតោជាង​ ១០០ នាក់ត្រៀមបង្ហាញក្បាច់ពិសេសនៅ​ក្នុងកម្មវិធី អង្គរ​សង្រ្កាន្ត ថ្ងៃនេះ!!!

លី រិទ្ធី April 13, 2016


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​(NOCC) និង​សហព័ន្ធកីឡាល្បុក្កតោ​កម្ពុជា បាន​សម្រិត​សម្រាំង​កីឡាករ​កីឡាការិនី​ល្បុក្កតោឆ្នើមៗចំនួន​១២០​នាក់ ដើម្បី​ធ្វើ​ការ​សម្តែង​ពី​ក្បាច់​ពិសេសៗ​របស់​ខ្លួនជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុងពិធី​អង្គរ​សង្រ្កាន្ត នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាទឹកដីខេត្តសៀបរាប មុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ផងដែរ។
ព្រឹទ្ធាចារ្យកីឡាលោក​ ហុក ឈាងគីម អនុ​ប្រធាន​សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បាន​មានប្រសាសន៍ថា៖«​នេះ​ជា​លើក​ទី​​ ៥ ​ហើយ ដែល​​​ក្បាច់គុនល្បុក្កតោ ដែលជា​កេរតំណែលរបស់បុព្វបុរសខ្មែរ បាន​ចូ​លរួម​សម្តែង​ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ»។ លោកគ្រូក៏បានបន្ត​ថា៖«សម្រាប់ឆ្នាំនេះ កីឡាករកីឡាការិនី ចូលរួមសម្តែងមានចំនួនប្រមាណជា ១២០នាក់ ដែលពួក​គេមកពីរាជធានីភ្នំពេញ និងក្លិប សមាគមទាំង៩នៅខេត្តសៀមរាប»។
ក្រៅ​ពី​ការ​សម្តែងក្បាច់​ពិសេស ដែល​បាន​ត្រៀមរួច​ជា​ស្រេច​នោះ លោក ហុក ឈាងគីម ក៏​នឹងរៀបចំកម្មវិធីទេសនា ដើម្បីពន្យល់ពីបណ្តាំដូនតាខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុង​ឱកាសនោះផងដែរ៕

10151303_488539751273342_8532591084908451747_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត