UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយជើងទី ២ ចាប់ផ្តើមយប់នេះ
នូ មករា April 12, 2016
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយជើងទី ២ នឹងចាប់ផ្តើមក្នុងយប់នេះជាមួយនឹងការប្រកួតពីរដែលលោកអ្នកមិនអាចខកខានបាន។ ក្លឹប Real Madrid នឹងត្រូវទទួលភ្ញៀវក្លឹប Wolfsburg ដែលមកពីប្រទេសអាល្លឺម៉ង់ ខណៈក្លឹប Manchester City ត្រូវទទួលក្លឹប PSG ដែលជាជើងឯកលីកកំពូលនៃប្រទេសបារាំង។ រង់ចាំទស្សនាទាំងអស់គ្នាចាំមើលថាតើក្លឹបណានឹងអាចបន្តទៅវគ្គ ៤ ចុងក្រោយបាននៅយប់នេះ!
គួរបញ្ជាក់ផងដែរថាកាលពីជើងទី១ ក្លឹប Wolfsburg បានយកឈ្នះលើក្លឹប Real Madrid ២ ទល់នឹង ០ ខណៈក្លឹប PSG បានត្រឹមស្មើគ្នាជាមួយក្លឹប Manchester City ក្នុងលទ្ធផល ២ ទល់នឹង ២។
អត្ថបទ៖ រិទ្ធី