ONE Esports ពួតដៃជាមួយក្រុមហ៊ុនតូយ៉ូតា រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តបែបអេឡិចត្រូនិក

មាស សុផាណារ៉ុង June 25, 2020


 

សិង្ហបុរី៖ ONE Esports ជាបុត្រសម្ព័ន្ធរបស់ ONE Championship™ (ONE) ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី បានប្រកាសអំពីការពួតដៃគ្នាជាមួយក្រុមហ៊ុន Toyota Motor Asia Pacific (តូយ៉ូតាប្រចាំអាស៊ីប៉ាស៊ីហ្វិក) ដើម្បីនាំមកជូននូវព្រឹត្តិការណ៍ប្រណាំងរថយន្ត GR Supra GT Cup Asia 2020 ថ្នាក់តំបន់ ឆ្នាំ២០២០ នេះ។

ដោយមានការគាំទ្រពី Toyota Gazoo Racing (TGR) ស្ថាប័ន ONE Esports និង Toyota Motor Asia Pacific នឹងផ្ដល់ជូននូវបទពិសោធន៍ការប្រណាំងបែបអេឡិចត្រូនិកតែមួយគត់ដែលមានកីឡាករលំដាប់កំពូលប្រចាំទ្វីបអាស៊ីពីកម្មវិធីប្រកួតហ្គេម Gran Turismo Sport មកប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ខាងលើដែរ។

កម្មវិធី GR Supra GT Cup Asia 2020 នឹងចាប់ផ្ដើមការប្រណាំងថ្នាក់ជាតិពីខែកក្កដា ដល់ខែកញ្ញា។ ជើងខ្លាំងថ្នាក់ជាតិ ៣រូប មកពីប្រទេសនីមួយៗនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់តំបន់។

កីឡាករម្នាក់ៗត្រូវតែមានអាយុ ១៨ឆ្នាំ និងលើសពីនេះដើម្បីអាចចូលរួមបាន និងត្រូវទិញ GR Supra នៅ Gran Turismo Sport។ ការចុះឈ្មោះលម្អិត និងនីតិវិធីផ្សេងៗនឹងត្រូវប្រកាសនាថ្ងៃបន្តបន្ទាប់ទៀត។ ជុំប្រកួតថ្នាក់ជាតិនឹងធ្វើឡើងនៅសិង្ហបុរី ម៉ាឡេស៊ី, ថៃ ឥណ្ឌា និងហ្វីលីពីន ហើយរៀបចំដោយក្រុមហ៊ុនតូយូតាប្រចាំប្រទេសនីមួយៗ។

ព័ត៌មានផ្សេងៗទាក់ទងការប្រណាំង GR Supra GT Cup Asia 2020 ថ្នាក់តំបន់ អាចតាមដាននៅ ONE Esports វិបសាយ https://www.oneesports.gg/ នៅថ្ងៃបន្តបន្ទាប់។

លោក Carlos Alimurung នាយកប្រតិបត្តិ ONE Esports បានថ្លែងថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលយើងអាចចូលរួមជាមួយក្រុមហ៊ុន Toyota Motor Asia Pacific ដើម្បីស្វែងបទពិសោធន៍ល្អបំផុតផ្នែក Esports និងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលចិត្តកីឡាប្រភេទនេះ និងសម្រាប់អ្នកទស្សនាជុំវិញពិភពលោក។ GR Supra GT Cup Asia 2020 ជាឱកាសបង្ហាញកម្លាំងពិតប្រាកដរបស់ GR Supra រួមទាំងជំនាញបើកបរល្អឥតខ្ចោះមកពីក្រុម ‘Gran Turismo Sport’ ប្រចាំតំបន់អាស៊ី។ ONE Esports មានកិត្តិយសដើម្បីនាំមកជូនព្រឹត្តិការណ៍នេះ និងទន្ទឹងរង់ចាំមើលការគ្រងជើងឯកពីសំណាក់កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី។»

TGR គឺជាកីឡាប្រចាំក្រុមហ៊ុនតូយ៉ូតា ដែលផ្ដោតលើការស្រាវជ្រាវផលិតផល និងការអភិវឌ្ឍគំនិតច្នៃប្រឌិតផ្សេងៗ, តេស្តផលិតផល, និងព្រឹត្តិការណ៍ប្រណាំង esports។ ដោយ esports រីកចម្រើនយ៉ាងឆាប់រហ័ស TGR បានផ្ដោតលើការប្រណាំងដែលធ្វើឲ្យរំភើបញាប់ញ័រជុំវិញពិភពលោក។ ក្រៅពីនោះ កម្មវិធីនេះក៏ទទួលបានមតិកែតម្រូវដើម្បីអភិវឌ្ឍបន្ថែមផងដែរ។

កាលឆ្នាំមុន TGR បានបង្កើតកម្មវិធី GR Supra GT Cup លើកដំបូង ដែលជាការប្រណាំងជើងឯកលំដាប់អន្តរជាតិនៅលើ ‘Gran Turismo Sport’ ហើយផ្ដាច់មុខនៅ PlayStation®4 (PS4®)។ មានកីឡាករជាង ៨០ម៉ឺននាក់បានទិញ GR Supra។ គោលដៅនេះគឺប្រមូលទិន្នន័យចំពោះផលិតផល GR Supra រួមទាំងមតិកែតម្រូវ និងច្នៃឲ្យក្លាយជាអ្នកបើកបរកំពូលប្រចាំ ‘Gran Turismo Sport’ ហើយក៏ជាតម្រូវការចាំបាច់ដើម្បីអភិវឌ្ឍលើ GR Supra ដែរ។ ព័ត៌មានបន្ថែមអំពី TGR សូមចូលទៅកាន់ https://toyotagazooracing.com/ ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់