Pacquiao ប្រកួតជាមួយ Bradley នៅថ្ងៃអាទិត្យនេះ!!!
នូ មករា April 8, 2016
កីឡាករប្រដាល់សញ្ជាតិ ភីលីពីន ដ៏ល្បី Manny Pacquiao នឹងជួបប្រកួតជាមួយនឹងកីឡាករ Tim Bradley នៅថ្ងៃអាទិត្យ ទី៩ មេសារ ក្នុងជំនួបទី៣ ដែលការប្រកួតចាប់ពីម៉ោង៨ព្រឹកតទៅក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។
កីឡាករប្រដាល់ដេលមានវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា រូបលោកនឹងចូលនិវត្តន៍ក្រោយពីការជួបប្រកួតជាមួយកីឡាករ Bradley នៅថ្ងៃអាទិត្យនេះ ដោយសារតែត្រូវផ្តោតអារម្មណ៍ទៅលើអាជីពនយោបាយក្នុងប្រទេសកំណើតរបស់លោក ដែលជាកន្លែងដែលលោកកំពុងតែស្វែងរកកៅអីក្នុងព្រឹទ្ធសភា។
កីឡាករ Pacquiao បានប្រាប់អ្នកយកព័ត៌មាននៅសង្វៀន MGM Grand ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធថា៖ “លោកចាត់ទុកការប្រកួតនៅថ្ងៃអាទិត្យនេះជាឱកាសមួយក្នុងការបញ្ចប់អាជីពដោយភាពរីករាយ។”
អត្ថបទ៖ រិទ្ធី
ប្រភព៖ Foxsports