សមាជិកក្រុមប្រឹក្សាភិបាល FIFA អំពាវនាវឲ្យមានកាតលឿងសម្រាប់ការស្តោះទឹកមាត់នៅលើទីលាន ពេលបាល់ទាត់ចាប់ផ្តើមវិញ

មាស សុផាណារ៉ុង April 29, 2020


 

ស្វីស៖ សមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បាននិយាយថាកាតលឿងគួរតែត្រូវបានប្រគល់ទៅឲ្យកីឡាករ ដែលស្តោះទឹកមាត់នៅលើទីលាន នៅពេលបាល់ទាត់ត្រលប់មកចាប់ផ្តើមឡោះងវិញ។

ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ FIFA លោក Michel D’Hooghe បានប្រាប់សារព័ត៌មាន Daily Telegraph ថាអ្នកលេងដែលស្តោះទឹកមាត់បន្ទាប់ពីវិលត្រឡប់ទៅកាន់ទីលានវិញ គួរតែត្រូវបានដាក់ទណ្ឌកម្ម នៅពេលដែលពួកគេប្រថុយនឹងការចម្លងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។

វេជ្ជបណ្ឌិតជនជាតិបែលហ្ស៊ិក បានទទួលស្គាល់ថាការស្តោះទឹកមាត់ គឺជាទម្លាប់ធម្មតាមួយនៅក្នុងបាល់ទាត់ ហើយវាមិនមានអនាម័យច្រើនឡើយ។

ថ្លែងទៅកាន់កាសែតនោះលោកបានមានប្រសាសន៍ថា៖ «នេះគឺជាមូលហេតុមួយដែលយើងត្រូវប្រយ័ត្នប្រយែងបំផុតមុនពេលយើងចាប់ផ្តើមបាល់ទាត់ឡើងវិញ។ ខ្ញុំមិនមានទុទិដ្ឋិនិយមទេ ប៉ុន្តែខ្ញុំមានការសង្ស័យជាង នៅពេលនេះ។»

លោក D’Hooghe បាននិយាយថា អ្នកគ្រប់គ្រងបាល់ទាត់នឹងត្រូវពិចារណាការដាក់ទណ្ឌកម្មតាមរយៈការផ្ដល់កាត ដោយសារតែដើម្បីតម្រូវការការពារកីឡាករ និងបុគ្គលិកនៅក្បែរទីលាន៕

 

ប្រភព៖ rte.ie

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់