FIFA គ្រោងបញ្ចេញមូលនិធិប្រតិបត្តិការ ដល់ប្រទេសជាសមាជិកនីមួយៗ ៥០ម៊ឺនដុល្លារ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩

មាស សុផាណារ៉ុង April 25, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នឹងបញ្ចេញមូលនិធិប្រតិបត្តិការទាំងអស់ ដោយសារតែសហព័ន្ធដែលសមាជិកសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ នៅប៉ុន្មានថ្ងៃខាងមុខ ដែលជាជំហានដំបូងនៃផែនការផ្តល់ជំនួយដើម្បីជួយសហព័ន្ធកីលាបាល់ទាត់ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក fifa.com

វិធានការណ៍នេះមានន័យថាទឹកប្រាក់សរុបប្រមាណ ១៥០លានដុល្លារអាមេរិក នឹងត្រូវចែកចាយក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់ជាតិ ចំនួន ២១១នៅជុំវិញពិភពលោក។ នេះមានន័យថា FIFA នឹងបញ្ចេញប្រាក់ចំនួន ៥០០.០០០ដុល្លារអាមេរិក ដល់សហព័ន្ធជាសមាជិកនីមួយៗនៅថ្ងៃខាងមុខ។

ប្រធាន FIFA លោក Gianni Infantino មានប្រសាសន៍ថា៖ «ការរាតត្បាតបានបង្កឲ្យមានការប្រកួតប្រជែងដែលមិនធ្លាប់មានពីមុនមកសម្រាប់សហគមន៍បាល់ទាត់ទាំងមូល ហើយក្នុងនាមជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក វាជាកាតព្វកិច្ចរបស់ FIFA ដែលនៅទីនោះ និងគាំទ្រដល់អ្នកដែលកំពុងប្រឈមមុខនឹងតម្រូវការយ៉ាងខ្លាំង។ នេះចាប់ផ្តើមដោយផ្តល់ជំនួយហិរញ្ញវត្ថុភ្លាមៗ ដល់បណ្ដាសហព័ន្ធសមាជិករបស់យើង ដែលភាគច្រើនកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។»

គួរបញ្ជាក់ថា ជំងឺកូវីដ១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ ខណៈ​កី​ឡាករ​ស្ទើរជុំវិញ​ពិភពលោកដូចគ្នា ធ្វើការ​ហ្វឹកហាត់តាមផ្ទះរៀងៗខ្លួនផងដែរ​៕

 

ប្រភព៖ fifa.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់