សហព័ន្ធកីឡាយានយន្តកម្ពុជា និងថៃចុះអនុស្សារណៈដើម្បីពង្រឹងសមត្ថភាពកីឡាករនៃប្រទេសទាំងពីរ

នូ មករា April 7, 2016


កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង ឯកឧត្តម Banphot Hongthong ប្រធានសមាគមរាជយានយន្តនៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាយានយន្តកម្ពុជា និងសមាគមរាជយានយន្តនៃព្រះរាជាណាចក្រថៃ ដោយកម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)  ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សូមបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកីឡាយានយន្ត (ទាំងការប្រណាំង​រថយន្ដ និង ទោចក្រ​យានយន្ដ) ក៏ដូចជាចរាចរណ៍យានយន្ដ​នៃប្រទេសទាំងពីរតាមរយៈការគាំទ្រ ដោះដូរ និងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ ជំនាញ បច្ចេកទេស រួមទាំងកីឡាករផងដែរដោយផ្តោតសំខាន់លើបញ្ហាសុវត្ថិភាព និងកិច្ចការពារបរិស្ថាន។ គួរំលឹកផងដែរថា មុននឹងឈានមកដល់ដំណាក់កាលនៃការចុះអនុស្សារណៈក្នុងភាពជាដៃគូផ្លូវការនេះ ​ភាគីនៃប្រទេសទាំង ២ ធ្លាប់បាន​សហប្រតិបត្តិ​ការ​ជាមួយ​គ្នាក្នុង​ការ​រៀប​ចំការ​ប្រកួត​ប្រណាំង​ម៉ូតូ Cross ការ​ប្រណាំង​រថយន្ដ​ឆ្លង​កាត់​ឧបសគ្គ​ Cambodia ASIAN Cross ​ដែលបាន​ចេញ​ដំណើរ​ពីប្រទេស​ថៃហើយ​មកបញ្ចប់​នៅក្នុងប្រទេស​កម្ពុជា​ ដោយការប្រកួតនេះមិនមែនជា​ការ​ប្រណាំងដែលផ្អែកទៅ​លើល្បឿន​សុទ្ធសាធ​នោះទេ ប៉ុន្តែបានផ្សារភ្ជាប់ជាមួយ​ការ​គោរព​ច្បាប់​ចរាចរណ៍ ការបង្ហាញ​ពី​បច្ចេកទេស​បញ្ជា​យានយន្ដ ពិសេស​គឺ​ផ្អែក​លើ​គោលដៅដើម្បីរួមចំណែកផ្សព្វផ្សាយ​ពីទេសចរណ៍ វប្បធម៌​ អរិយធម៌ ជាដើម​៕

12963512_1051706881569562_6248054462180542704_n

12472455_1051707011569549_4968641337374419138_n

12920405_1051706118236305_6552999883966748756_n

អត្ថបទ៖ មករា

រូបភាព៖ សហព័ន្ធកីឡាយានយន្តកម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត