ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាករ-កីឡាការិនីថ្នាល ទាំង៣២ ប្រភេទកីឡា ជាបណ្ដោះអាសន្ន

មាស សុផាណារ៉ុង March 18, 2020


 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសស្ដីពីការផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់ក្រុមកីឡាករ-កីឡាការិនីថ្នាល ទាំង៣២ ប្រភេទកីឡា ជាបណ្ដោះអាសន្ន ក្នុងឆ្នាំ២០២០ នេះ។

ចំពោះមូលហេតុនៃការផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់ក្រុមកីឡាករ-កីឡាការិនីថ្នាល ទាំង៣២ ប្រភេទកីឡា ជាបណ្ដោះអាសន្ន នេះគឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលកំពុងមានឥទ្ធិពលនៅកម្ពុជា ជាមួយចំនុចសំខាន់ចំនួន៣ រួមមានដូចខ្លឹមសារខាងក្រោម៖

គួរបញ្ជាក់ថា យុទ្ធនាការ ហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិ បានចាប់ផ្ដើមហើយកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ក្រុមថ្នាល មាន១៧ប្រភេទកីឡា ត្រូវបានកំណត់ឲ្យទៅហ្វឹកហាត់ និងស្នាក់នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ដោយក្រសួងរៀបចំផ្ទេរសាលាឲ្យមកសិក្សានៅសាលាក្បែរៗពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងមានពេទ្យប្រចាំការជាប្រចាំ។

១០ប្រភេទកីឡាផ្សេងទៀត ហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ ៥ប្រភេទកីឡាផ្សេងទៀតហាត់នៅខាងក្រៅដូចជា បាល់ទាត់អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ( ហាត់នៅសាលាបាល់ទាត់បាទី ) ទូកប្រពៃណី ( ហាត់នៅតាខ្មៅ ) ទូកក្ដោង ( ហាត់នៅឆ្នេរសមុទ្ររាម ) បាល់ទះលើក្ដារ ( ហាត់នៅក្លឹបវិសាខា ) និងជិះសេះ ហាត់នៅ CCC ( Cambodian Country Club )។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ថ្នាលទាំងនេះ សុទ្ធសឹងតែជាគ្រាប់ពេជ្រដែលកំពុងឆ្នៃសម្រាប់ ឆ្នាំ២០២៣ ពេលដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games ) លើកទី៣២៕

 

ចុចអានអត្ថបទ៖ យុទ្ធនាការហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ បានចាប់ផ្ដើមដើម្បីត្រៀមស៊ីហ្គេម

ចុចអានអត្ថបទ៖ ប្រមុខកីឡាជម្រើសជាតិ៖ «កីឡាថ្នាល ក្រសួងកំពុងយកចិត្តទុកដាក់រ៉ាប់រងលើសេវាសុខភាព សិក្សា ការហូបចុក»

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ ណារ៉ុង

មតិយោបល់