វីដេអូ Highlight ការប្រកួត UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញ
នូ មករា April 6, 2016
ក្លឹប Barcelona បានយកឈ្នះលើក្លឹប Atletico Madrid ២-១ ក្នុងការប្រកួត UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី១ នៅកីឡដ្ឋាន Nou Camp យប់មិញ។ ក្លឹប AT Madrid បានធ្វើការនាំមុខ ១-០ នៅនាទីទី ២៥ ដែលស៊ុតបញ្ជូទីដោយ Fernando Torres ប៉ុន្តែរំលងបានប្រហែលជា ១០ នាទី ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ រូបនេះត្រូវពិន័យកាតក្រហម (លឿង២ដង)។ ចូលដល់តង់ទី២ អតីតខ្សែប្រយុទ្ធ កីឡាករ Suarez រកបាន ២ គ្រាប់ជួយឲ្យក្លឹប Barcelona យកឈ្នះដែលគ្រាប់ទី១ ស៊ុតនៅនាទី៦៣ និងគ្រាប់ទី២ ជាបាល់តែតនៅនាទី៧៤។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Vicente Calderon ថ្ងៃពុធសប្ដាហ៍ក្រោយ។
ចំណែកឯការប្រកួត ១ គូទៀតក្លឹប Bayern Munich របស់អាល្លឺម៉ង់ បានយកឈ្នះលើក្លឹប Benfica របស់ព័រទុយហ្គាល់ ក្នុងលទ្ធផល ១-០ រកគ្រាប់បាល់ដោយកីឡាករ Arturo Vidal នៅនាទីទី២៕
អត្ថបទ៖ រិទ្ធី
រូបភាព៖ UEFA Champions League