ប្រការគួរដឹង! អ្នកគាំទ្រ រួមទាំងមន្ត្រី កីឡាករ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅ ក្នុងជំនួប AFC Cup នៅកីឡដ្ឋានជាតិល្ងាចនេះ

មាស សុផាណារ៉ុង March 11, 2020


 

ភ្នំពេញ៖ ជើងឯកលីគកំពូលកម្ពុជា ( ព្រះខ័នរាជស្វាយរៀង ) នឹងត្រូវទទួលស្វាគមន៍ ក្រុមលេខ៣ លីគកំពូលវៀតណាម ( Than Quang Ninh ) ក្នុងជំនួបទី៣ ប្រចាំពូល G នៃពានរង្វាន់លំដាប់ទី២ សម្រាប់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Cup 2020 ) នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នៅវេលា​ម៉ោង ៦:០០​​យប់។

អ្វីដែលជាប្រកាសគួរដឹង សម្រាប់ការប្រកួតល្ងាចនេះផងដែរអ្នកចូលរួមទស្សនាផ្ទាល់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅពីក្រុមគ្រូពេទ្យ ដើម្បីជៀសវៀងការឆ្លងវីរុស COVID-19។

តាមការបញ្ជាក់បន្ថែមពីមន្ត្រីដឹកនាំការប្រកួត ( ​AFC ) ច្រកទ្វាសំខាន់ៗចំនួន ៤នឹងត្រូវបើកជាមួយនឹងការត្រួពិនិត្យកម្ដៅ ដែលរួមមានច្រកសម្រាប់ទស្សនិកជន មាន ២ច្រក, ច្រកសម្រាប់អ្នកសារព័ត៌មាន រួមទាំងច្រកសម្រាប់កីឡាករ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។

សូមបញ្ជាក់ថា វីរុស COVID-19 ដែលមានឈ្មោះដើមថា វីរុសកូរ៉ូណា បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ខណៈការប្រកួតបាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលដើម្បីបង្ការការរីករាលដាលនៃវីរុសខាងផ្លូវដង្ហើមដ៏អាក្រក់នេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់