ក្លឹប៣ធំៗនៅក្នុងលីករបស់អង់គ្លេសមានម្ចាស់ជាមហាសេដ្ឋីជនជាតិថៃ

គឹមហុក April 5, 2016


ព្រះរាជាណាចក្រថៃគឺជាប្រទេសមួយដែលកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងផ្នែកវិស័យកីឡាក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ជាពិសេសគឺវិស័យបាល់ទាត់តែម្តង។ ជាការពិតណាស់ វិស័យបាល់ទាត់របស់ប្រទេសមួយនេះអាចរីកលូតលាស់ឆាប់រហ័សបែបនេះ ក៏ដោយសារតែមានការវិនិយោគយ៉ាងផុសផុលពីសំណាក់បណ្តាមហាសេដ្ឋីល្បីៗប្រចាំប្រទេស ហើយក្នុងចំណោមអ្នកមានលុយរាប់រយលានដុល្លារទាំងអស់នោះ មានបុគ្គលមួយចំនួនមិនត្រឹមតែវិនិយោគបាល់ទាត់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានចំណាយប្រាក់ដ៏ក្រាស់ក្រែលទៅលើក្លឹបបាល់ទាត់នៅតាមបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបផងដែរ។

ជាក់ស្តែង គ្រាន់តែនៅក្នុងប្រទេសអង់គ្លេសតែមួយមានមហាសេដ្ឋីថៃជាច្រើនរូបបាននាំគ្នាវិនិយោគទៅលើក្លឹបបាល់ទាត់ដែលកំពុងលេងនៅក្នុងលីករបស់ប្រទេសនេះដូចជាក្លឹបកំពុងឡើងជើង Leicester City FC ដែលឈរនៅកំពូលតារាងបណ្តោះអាសន្ននៃលីកកំពូលរបស់អង់គ្លេស English Premire League និងមានម្ចាស់ជាជនជាតិថៃ គឺលោក Vichai Srivaddhanaprabha ខណៈដែលលោក Vichai Srivaddhanaprabha គឺជាមហាសេដ្ឋីល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ហើយក៏ជាម្ចាស់ក្រុមហ៊ុន King Power International Group ដែលមានក្រុមហ៊ុនរណបជាច្រើនផងដែរនោះ។

Chairman and CEO of Thailand's King Power duty free retailers group, Vichai Raksriaksorn, holds up a jersey of England's Leicester City football club during a takeover announcement in Bangkok on August 18, 2010. King Power Group recently acquired the Leicester City football club which plays in England's second-tier football league.លោក Vichai Srivaddhanaprabha ម្ចាស់ក្លឹប Leicester City FC

ក្លឹបពីរផ្សេងទៀតដែលកំពុងលេងក្នុងក្របខណ្ឌ Football League Championship (Coca-Cola Championship) ដែលជាពានលំដាប់ទី២របស់អង់គ្លេសបន្ទាប់ពីពានរង្វាន់ English Premier League ក៏ត្រូវបានមហាសេដ្ឋីថៃវិនិយោគដែរ គឺក្លឹប Reading F.C. និងក្លឹប Sheffield Wednesday F.C.។ ក្លឹប Reading F.C. ដែលមានភាគហ៊ុនមហាសេដ្ឋីថៃបីនាក់រួមគ្នាគឺ លោក Khun Narin Niruttinanon (៥០%), Khunying Sasima (២៥%), Khun Sumrith Thanakarnjanasuth (២៥%)។

4niruttinanon-narinniruttinanonpress154-2528384_478x359លោក Khun Narin Niruttinanon ម្ចាស់ភាគហ៊ុនធំ ក្លឹប Reading F.C. (រូបកណ្ដាល)

ឯក្លឹបមួយទៀតវិញគឺ Sheffield Wednesday F.C. ជាក្លឹបដែលលោក Dejphon Chansiri អ្នកជំនួញឆ្នើមជនជាតិថៃ បានទិញយកពីលោក Milan Mandarić តម្លៃ ៣៧.៥លានផោន (ប្រហែល ៥៣លានដុល្លា) ក្នុងដើមខែមករា ឆ្នាំ២០១៥កន្លងទៅ។ សូមបញ្ជាក់ថា ក្លឹបទាំងពីរខាងលើ (ក្លឹប Reading F.C. និងក្លឹប Sheffield Wednesday F.C.) បានដាក់គោលដៅសម្រាប់ក្លឹបឲ្យឡើងទៅលេងក្នុងលីកកំពូលរបស់អង់គ្លេសក្នុងឆ្នាំ២០១៧ខាងមុខនេះ៕

1425439072_1-orgលោក Dejphon Chansiri ម្ចាស់ក្លឹប Sheffield Wednesday F.C.

អត្ថបទ៖ គឹមហុក

ប្រភព៖ Wikipedia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត