ពិធីពិសារអាហារសាមគ្គី ជាមួយសម្ដេចតេជោ ហ៊ុន សែន កើនអត្តពលិកជាង ២០០នាក់នៅឆ្នាំនេះ

មាស សុផាណារ៉ុង March 3, 2020


 

ភ្នំពេញ៖ នេះជាលើកទី៥ ហើយ ដែលគ្រួសារកីឡា មានទាំងគ្រូបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីថ្នាក់ដឹកនាំកីឡា ចំនួនសរុប ៤,៣៥០នាក់ ចូលរួមពិសារអាហារសាមគ្គីជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខណៈដែលចំនួននេះមានការកើនឡើងជាង ២០០នាក់ បើធៀបនឹងឆ្នាំមុន (២០១៩) ដែលមានត្រឹមតែ ៤,០៩៦នាក់។

ព្រឹត្តិការណ៍ដ៍ធំនេះដែលតែងតែរៀបចំឡើងរៀងរាល់ឆ្នាំនោះ នឹងរៀបចំឡើងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២០ នៅអគារមហោស្រពពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។

បើតាមប្រសាសន៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាលោកវ៉ាត់ ចំរើន បានឱ្យដឹងថា៖ កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹក ដែលបានខិតខំយ៉ាងខ្លាំងនៅក្នុងវិស័យកីឡាកន្លងមក និងបានបង្ហាញការស្រលាញ់ដោយស្មោះស្ម័គ្ររបស់កីឡាករកីឡាការិនី ដែលពួកគាត់តែងតែទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់ សម្ដេច តេជោប្រមុខដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួរំលឹកផងដែរថា៖ព្រត្តិការណ៍ពិសារអាហារសាមគ្គីនេះជារៀងរាល់ឆ្នាំ ដើម្បីជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនាពេលនេះ សម្តេចតែងតែ ផ្តល់ជូននូវថវិកាក្នុងមួយនាក់ទទួលបាន ១០ម៉ឺនរៀល៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់