កីឡាករនៅអាស៊ី ៥ រូបដែលលេចធ្លោជាងគេនៅទ្វីបអឺរ៉ុបកាលពីសប្តាហ៍មុន

លី រិទ្ធី April 6, 2016


កីឡាករ Mile Jedinak (អូស្រ្តាលី – Crystal Palace)

កីឡាករខ្សែបម្រើការពារសញ្ជាតិ អូស្រ្តាលីបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងតំបន់ការពាររបស់ក្លឹប Crystal Palace ជួយឲ្យក្លឹបទទួលបាន ១ ពិន្ទុក្រោយស្មើគ្នាជាមួយក្លឹប West Ham ក្នុងលទ្ធផល ២ ដល់នឹង ២។ កីឡាកររូបនេះត្រូវបាន rated 6.8 នៅក្នុង Whoscored

ងងដងដថ

កីឡាករ Koo Ja Cheol (កូរ៉េខាងត្បូង – Augsburg )

កីឡាករ Koo Ja Cheol បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យឲ្យក្លឹប Augsburg ដោយរកបានមួយគ្រាប់ក្នុងការប្រកួតជាមួយក្លឹប Mainz 05។ កីឡាកររូបនេះទទួលបាន rated 7.2 និងជាកីឡាករដែលមាន rate ខ្ពស់ជាងគេទី២ ក្នុងចំណោមក្លឹបទាំងអស់។

Koo

កីឡាករ Shinji Kagawa (ជប៉ុន – Dortmund)

កីឡាករ​ Shinji Kagawa កំពុងតែបង្ហាញយ៉ាងល្អជាមួយក្លឹប Dortmund ដែលជួយឲ្យក្លឹបយកឈ្នះលើក្លឹប Werder Bremen ជាមួយនឹងគ្រាប់បាល់មួយគ្រាប់ផងដែរ។ នេះគឺជាគ្រាប់បាល់ទី ១០០ ហើយរបស់កីឡាករខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះរកបាននៅក្នុងការប្រកួត Bundesliga កីឡាកររូបនវទទួលបាន rated 7.3។

468623226-e1459839077662

កីឡាករ Hiroki Sakai (ចប៉ុន – Hannover)

ក្លឹប Hannover 96 បរាជ័យក្នុងលទ្ធផល ៣-០ ដោយសារក្លឹប Hamburg តែទោះជាយ៉ាងណាកីឡាករ Hiroki Sakai បានបង្ហាញទម្រង់ដ៏ល្អ។ កីឡាករខ្សែការពារសញ្ជាតិជប៉ុនរូបនេះបានការពារតំបន់ខាងស្តាំយ៉ាងល្អនិង ជួយគាំទ្រក្នុងការវាយបកវិញផងដែរ។  កីឡាកររូបនេះទទួលបាន 7.4.

GettyImages-487901416

កីឡាករ Gotoku Sakai (ជប៉ុន – Hamburg)

កីឡាករ Hiroki Saka ដែលជាមិត្តរួមជាតិរបស់កីឡាករ Gotoku Sakai aក៏ថ្វើបានល្អផងដែរ។ កីឡាករខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះជួយក្នុងតំបន់ការពារខាងឆ្វេងដែលជួយឲ្យក្រុមរបស់ខ្លួនយកឈ្នះក្លឹប Hannover ក្នុងលទ្ធផល ៣-០ នៅក្នុងដីរបស់ខ្លួនុ។ កីឡាកររូបនេះទទួលបាន rated 7.7។​

GettyImages-514132422

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត