ក្លឹប Manchester United ជាក្លឹបដំបូងដែលរកបាន ១០០០ គ្រាប់នៅក្នុងកីឡដ្ឋានរបស់ខ្លួន

នូ មករា April 5, 2016


នៅក្នុងការប្រកួត Barclays Premier League សប្តាហ៍ទី៣២ កន្លងក្នុងជំនួបរវាងក្លឹប Manchester United ជាមួយក្លឹប Everton នោះគឹម្ចាស់ផ្ទះក្លឹបបិសាចក្រហម បានយកឈ្នះក្នុងលទ្ធផល ១-០។​ គ្រាប់បាល់យកឈ្នះនោះផងដែរក៏ជាគ្រាប់បាល់ទី ១០០០ គ្រាប់របស់ក្លឹប Manchester United ដែលរកបានក្នុងទឹកដីហើយនេះក៏ជាកំណត់ត្រាថ្មីនៅក្នុងលីកកំពូលនៃប្រទេសងង់គ្លេសផងដែរ។ គួរបញ្ជាក់ផងដែរកីឡាករដែលរកបានគ្រាប់បាល់ទី ១០០០ នេះគឺកីឡាករ Anthony Martial៕ នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ​មុនការប្រកួទចាប់ផ្តើមក្លឹបបិសាចក្រហមក៏បានធ្វើពិធីបង្ហាញកន្លែងអង្គុយទស្សនានៅខាងត្បូងដែលបានកែមកដាក់ឈ្មោះរបស់វីរៈបុរសរបស់ក្លឹបគឺ លោក Sir Bobby Charlton។ ដូចនេះកន្លែងអង្គុយទស្សនានៅខាងត្បូងគឺមានឈ្មោះ Sir Bobby Charlton Stand៕

 

12957596_1310193135671765_1804349141335863656_o

980100_1310172399007172_6743144171036567710_o

12891745_1310172395673839_7125037475795767144_o

12961144_1310172622340483_4725094338664449289_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ English Premier League

មតិយោបល់