កីឡាករទ្រីយ៉ាត្លុងកម្ពុជា ៥រូប នឹងចេញទៅចូលរួមការប្រកួត Asian Cup នៅថៃ

មាស សុផាណារ៉ុង February 18, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នឹងបញ្ជូនក្រុមជម្រើសជាតិថ្នាលកម្ពុជា ចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលនឹងព្រឹត្តិទៅពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា ការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅប្រទេសថៃ ហើយប្រតិភូ និងកីឡាករចំនួន ៧រូបចូលរួម រួមមាន លោក ចេង ចាន់ដារ៉ា ប្រតិភូ, លោក អៀ តារា គ្រូបង្វឹក, កីឡាករ អ៊ួង លីម៉េង, សុខ សំណាង, ចេង សុវណ្ណបញ្ញាសិដ្ឋ, កីឡាការិនី ហ៊ោ ធីតា និងកីឡាការិនី ផល ស្រីភួង។

លោកបានបន្តថាការប្រកួតខាងលើមានប្រទេសចូលរួមជាង ១០ប្រទេស ហើយកាលឆ្នាំ២០១៩ កម្ពុជា ជាប់ចំណាត់ថ្នាក់កីឡាករថ្នាលល្អ មាន ១រូប ទទួលបានចំណាត់លេខ៤។ សម្រាប់ការប្រកួតនេះ ភាគីថៃ និងរ៉ាប់រង់លើការស្នាក់នៅ ហូបចុក ចំណែកក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ជាប្រាក់ហោប៉ៅ រីឯសាហ៊ុយ សហព័ន្ធជាអ្នកទទួលបន្ទុក៕

 

រូបភាព៖ Cambodia Triathlon

អត្ថបទ៖ វ៉ាន្នី

មតិយោបល់