ក្លឹប Chelsea តែងតាំងលោក Antonio Conte ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបនៅរដូវកាលក្រោយនេះ

នូ មករា April 4, 2016


ក្លឹបបាល់ទាត់ Chelsea បានធ្វើសេចក្តីជាសារធារណៈកាលពីប៉ុន្មានម៉ោងមុននេះថាក្លឹបបានតែងតាំលោក Antonio Conte ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបនៅរដូវកាលក្រោយនេះ។
លោក Conte ដែលបច្ចុប្បន្ននេះជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអ៊ីតាលី បានចុះកុងត្រាជាមួយក្លឹបក្នុងរយៈពេល ៣ ឆ្នាំ។ លោកនឹងចាប់ផ្តើមចូលមកកាន់ដំណែងក្រោយភារកិច្ចក្នុងការប្រកួត Euro 2016 បញ្ចប់។
អ្នកចាត់ការទូទៅវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថា៖ ‘ ខ្ញុំពិតចារំភើបពីការចូលកាន់ដំណែងនៅក្លឹប Chelsea Football Club ខ្ញុំពិតជាមោតនភាពជាខ្លាំងដែលបានដឹកនាំក្រុមជម្រើសជាតិរបស់ប្រទេសខ្ញុំ ហើយឥលូវខ្ញុំបានចូលកាន់ដំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹប Chelsea។’ ‘ខ្ញមពិតជាចង់ជួបក្រុមការងារទាំងអស់នៅក្លឹបឆាប់ៗព្រមទាំងប្រចែងយកជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស Premier League។’
លោក Conte គឺជាអ្នកចាត់ការទូទៅទី៥ ហើយដែលមកគ្រប់គ្រងក្លឹប Chelsea បន្ទាប់ពីលោក Gianluca Vialli, Claudio Ranieri, Carlo Ancelotti និងលោក Roberto Di Matteo។

Antonio Conte

NOVARA - 29/04/2012 CAMPIONATO DI CALCIO SERIE A - 2011 - 20112- INCONTRO TRA NOVARA - JUVENTUS - NELLA FOTO ANTONIO CONTE FOTO GIUSEPPE MATTEINI (TM NEWS - INFOPHOTO) Citazione obbligatoria (TM NEWS - INFOPHOTO)

ប្រែសម្រួលដោយៈ រិទ្ធី

ប្រភព៖ Chelsea FC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត