បិទការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ) ទូកកានូ- ជ្រើសរើសភូមិភាគនិរតី ពានរង្វាន់ ស ខេង លើកទី២

មាស សុផាណារ៉ុង February 7, 2020


 

តាកែវ៖ នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព និងជាអនុប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា អញ្ជើញចូលរួមបិទការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ) ទូកកានូ-ជ្រើសរើសភូមិភាគនិរតី ពានរង្វាន់ស ខេង លើកទី២ ឆ្នាំ២០២០ នៅទន្លេបាទី ខេត្តតាកែវ។

ការប្រកួតខាងលើកនេះមាន ៦ខេត្តចូលរួមគឺខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកំពត និងខេត្តកោះកុង និងមាន ៣វិញ្ញាសា ផ្នែកបុរស ១២នាក់ ចម្ងាយ ១,០០០ម៉ែត្រ ផ្នែកនារី​១២នាក់ ចម្ងាយ ៥០០ម៉ែត្រ ព្រមទាំងងផ្នែកចម្រុះ បុរស-នារី ចម្ងាយ ៥០០ម៉ែត្រ។

សម្រាប់លទ្ធផលបច្ចេកទេស ផ្នែកវិញ្ញាសា ៥០០ម៉ែត្រ ចម្រុះបុរស-នារី មេដាយមាស បានទៅលើ សមាគមកីឡាខេត្តតាកែវ, មេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកែប និងមេដាយសំរិទ្ធ បានទៅលើសមាគមកីឡាខេត្តតាកែវ។

ចំណែកផ្នែកវិញ្ញាសា ៥០០ម៉ែត្រនារី មេដាយមាស បានទៅលើសមាគមកីឡាខេត្តតាកែវ និងមេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកែប ស្របពេលដែលផ្នែក វិញ្ញាសា ១,០០០ម៉ែត្របុរស មេដាយមាស បានទៅលើសមាគមកីឡាខេត្តកោះកុង មេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកំពង់ស្ពឺ និងមេដាយសំរិទ្ធ បានទៅលើសមាគមកីឡាខេត្តព្រះសីហនុ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់