Tiger Street Football 2020 បាននាំយកមានវត្តមានតារាចម្រៀងល្បីមកអង្រួនឆាកតន្ត្រីរយៈពេល២ថ្ងៃ នៅក្រុងប៉ោយប៉ែត

មាស សុផាណារ៉ុង January 27, 2020


 

ប៉ោយប៉ែត៖ ព្រឹត្តិការណ៍បាល់ទាត់បាល់ទាត់ Tiger Street Football 2020 នៅទីក្រុងប៉ោយប៉ែត ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា បន្ទាប់ពីបានបញ្ចប់ការប្រកួតបាល់ទាត់ ក៏មានការរៀបចំការប្រគុំតន្រ្តីដ៏កក្រើក ដោយបានអញ្ជើញនៅវត្តមានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមផ្តល់ភាពសប្បាយរីករាយជូនអ្នកប៉ោយប៉ែត ក្រោយសំរាកពីការងារ នាចុងសប្តាហ៍។

វត្តមានតារាចម្រៀងល្បីៗប្រចាំកម្ពុជាដូចជា លោក ព្រាប សុវត្ថិ, កញ្ញា ពេជ្រ សោភា, លោក ណុប បាយ៉ារិទ្ធ, លោក ហ្សូណូ, លោក ឌួង វិរៈរិទ្ធ, កញ្ញា វីឌីណែត, លោក ឃុន វុត្ថា, កញ្ញា ឈិន ម៉ានិច្ច, លោក នី រតនា, លោក វង្ស ដារ៉ារតនា, កញ្ញា ចាន់ ស្រីនាថ និង DJ Maily ពួកគេទាំងអស់ បាននាំអារម្មណ៍ឲ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍សប្បាយរីករាយជាមួយសំឡេងច្រៀងដ៏ពិរោះប្រកប ដោយទឹកដមស្តាប់មិនចេះជិនណាយ ព្រមជាមួយនិងចង្វាក់រាំក្រម៉ិចក្រមើមធ្វើឲ្យអ្នកទស្សនាភ្លេចអស់ទុក្ខកង្វល់នានា។

ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ ក៏មានកម្មវិធីពិសេសៗ សប្បាយៗ ជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ។ ក្នុងនោះមានដូចជាការផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ មានដូចជា ទាត់បាល់ប៉េណាំងទី ទាត់បាល់បុកបីយ៊ែ ទាត់បាល់ស្អិត ទាត់បាល់រត់តាមបាល់។

មហាព្រឹត្តិការណ៍នេះរៀបចំដោយ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើន ជាង​៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។

 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

 

អត្ថបទពាណិជ្ជកម្ម

មតិយោបល់