ដំណាក់កាលទី២ ការប្រកួតប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តគ្រប់គ្រងដោយកីឡាករបរទេស

មាស សុផាណារ៉ុង January 6, 2020


 

កំពត៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានបន្តក្បួនប្រណាំងដំណាក់កាលទី២ ហើយ កាលពីព្រឹកថ្ងៃទី០៥ មករា ម្សិលមិញនេះ ដោយចេញដំណើរពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។

លទ្ធផលប្រណាំងដំណាក់កាលទី២ ដែលប្រណាំងលើចម្ងាយផ្លូវ ១៧២.៨ គីឡូម៉ែត្រ រួមមាន៖

  • ចំណាត់ថ្នាក់លេខ១៖ កីឡាករ Choy Hiu Fung មកពីក្លឹបហុងកុង HKSI Pro Cycling Team ប្រើថិរវេលា ៤ម៉ោង ៤០ និង ១៨វិនាទី
  • ចំណាត់ថ្នាក់លេខ២៖ កីឡាករ Cahyadi Aimam មកពីក្លឹប PGN Road Cycling Team ប្រើថិរវេលា ៤ ម៉ោង ៤២នាទី និង ៣១វិនាទី
  • ចំណាត់ថ្នាក់លេខ៣៖ កីឡាករ Zulkiflie Nik Mohd Azwan មកពីក្លឹប KELAN Tan Cycling Team ប្រើថិរវេលា ៤ ម៉ោង ៤២ នាទី និង ៣៤វិនាទី

ដោយឡែកនៅវេលាម៉ោង ១១ព្រឹក ក៏នឹងបន្តការប្រកួតដំណាក់កាលទី២ ពោលគឺក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់