ក្លឹប BURIRAM បានត្រឹមស្មើគ្នាជាមួយក្លឹប SUPHANBURI

លី រិទ្ធី March 31, 2016


ជើងឯកលីកកំពូលនៃប្រទេសថៃ ក្លឹប Buriram United បានត្រឹមស្មើគ្នាជាមួយក្លឹប Suphanburi នៅក្នុងការប្រកួតសប្តាហ៍ទី៥ នៃពានរង្វាន់ Thai League។ ក្លឹប Buriram ធ្វើការនាំមុខមុនជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Theerathon Bunmathan។ កីឡាករ Prat Samakrat រកបានគ្រាប់បាល់តាមស្មើ ក្រោយមកកីឡាករ Jakkaphan Ponsai ស៊ុតបាល់ពិន័យ ១១ ម៉ែត្រជួយឲ្យក្លឹប Suphanburi នាំមុខវិញម្តង។ កីឡាករវ័យក្មេង Anon Amornlertsak ជាអ្នករកបានគ្រាប់បាល់តាមស្មើឲ្យក្លឹប Buriram។ ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលក្លឹបទាំងពីរបានត្រឹមស្មើគ្នា។

លោក Ricardo Rodriguez ធ្វើបានយ៉ាងល្អក្នុងការដឹកនាំប្រកួតដំបូងរបស់លោកដោយយកបាន ១ ពិន្ទុនៅក្នុងដីរបស់ក្លឹបជើងឯក Buriram។ ស្របពេលដែលក្លឹប Buriram កំពុងតែយ៉ាប់យ៉ឺននៅដើមរដូវកាលនេះ ទោះបីជាយ៉ាងណាក្លឹបនេះនៅតែរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួនក្នុងការប្រកួត ៤១ ប្រកួតក្នុងលីក។

13710_1570515903240038_6218957059276459695_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព និងប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត