កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦
នូ មករា March 30, 2016
ព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះខណៈដែលព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសយ៉ាងតិចចំនួន ៧ ចូលរួម។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នំា២០១៥កន្លងទៅ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាបាននាំយកនូវមេដាយចំនួន៥គ្រឿងវិលត្រលប់មកស្រុកកំណើតវិញបន្ទាប់ពីពួកគេបានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួតនេះនៅឯប្រទេសសឹង្ហបុរីដោយក្នុងនោះដែរ កីឡាករ ឌន សៅ ទទួលបានមេដាយមាស រីឯកីឡាករ ងួន មករា, ជន់ ធួន, ឆាំ ពិសិន និងកីឡាការិនី ឌន ស្រីម៉ៅ ទទួលបានមេដាយសំរឹទ្ធម្នាក់មួយគ្រឿងផងដែរ៕