លទ្ធផលនៃការប្រកួតមិត្តភាពសំខាន់ៗកាលពីយប់មិញនេះ

លី រិទ្ធី March 30, 2016


គូរពិសេសមិត្តភាពដំបូងគឺជា​​​ក្រុម​ម្ចាស់​ជើង​ឯក​ ​ World Cup​ ២០១៤ ​ប្រទេស អាល្លឺម៉ង់ ​​បាន​យកឈ្នះលើប្រទេស អ៊ីតាលីក្នុងការប្រកួតមិត្តភាពកាលពីយប់មិញក្នុងលទ្ធផល ៤-១ ដោយកីឡាករ Toni Kroos រកបានគ្រាប់បាល់ដំបូងនៅ​នាទី​២៤​ ហើយនេះក៏ជាគ្រាប់បាល់ទី២ របស់កីឡារូបនេះក្នុងការប្រកួតមិត្តភាពក្រោយរកបានមួយគ្រាប់កាលពីជួបប្រទេស អង់គ្លេស ប៉ុន្មានថ្ងៃមុន។ កីឡាករ ​Mario Goetze ​ជា​អ្នក​រក​​គ្រាប់​ទី២ ​នៅ​​នាទី​៤៥ ដោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម FC Bayern Munich គឺកីឡាករ Thomas Müller។​ ចូល​តង់​ទី​២ ក្រុម​អាល្លឺម៉ង់រក​​​បាន​ ​២ ​គ្រាប់​បន្ថែមទៀត​ដោយ​ខ្សែការពារ​ឆ្វេង Jonas Hector នាទី​៥៩​និង​ការ​ស៊ុត​ប៉េណាល់ទី​របស់កីឡាករ Mesut Oezil។ ក្រុម អ៊ីតាលី​រកបាន​មួយ​គ្រាប់វិញនៅ​​នាទីទី ​៨៣ ដោយកីឡាករ Stephan El Shaarawy ។

ប្រទេស​​ព័រទុយហ្គាល់​វិញបានយកឈ្នះលើប្រទេស​បែលហ្ស៊ិក ក្នុងលទ្ធផល ២-១។ កីឡាករ Nani និងកីឡាករ Cristiano Ronaldo ជា​អ្នក​រកបានគ្រាប់បាល់ឲ្យប្រទេស​ ព័រទុយហ្គាល់កាលពីយប់មិញ។  កីឡាករ Nani រក​គ្រាប់​បាល់​បាន​នៅ​នាទី​២០ ចំណែកឯកីឡាករ Ronaldo​បាន​តែត​បញ្ចូល​ទី​នៅ​នាទី​៤០ ជួយឲ្យក្រុមនាំមុខ ២-០ ក្នុងតង់ទី១។ ចូលដល់តង់ទី២ នៅ​នាទី​ទី៦២ កីឡាករ​ Romelu Lukaku របស់ក្លឹប Everton ​រកបាន​មួយ​គ្រាប់​​ឲ្យក្រុម​បែលហ្ស៊ិកវិញផងដែរ។

ចំណែក​មួយ​គូ​ទៀត​​វិញប្រទេស អង់គ្លេស ​​បាន​ចាញ់នៅលើ​​ដី​​ខ្លួន​ឯង​​នៅ​កីឡាដ្ឋាន Wembley របស់ក្រុម​​ហូឡង់។ ​​ប្រទេសអង់គ្លេស ​​ជា​អ្នក​រក​គ្រាប់​បាល់​នាំមុខ​មុន​ដោយ​កីឡាករ​កំពុង​ឡើង​ជើង Jamie Vardy នៅនាទី​ទី៤១ ​។ លុះ​ចូលដល់​តង់​ទី​២ ប្រទេស​​ហូឡង់ ​បានធ្វើការ​វាយ​បក​រហូតរកបាន ​២​គ្រាប់វិញ​ដោយ​កីឡាករ Vincent Janssen ស៊ុត​ប៉េណាល់​ទី​នាទីទី​៥០ ​និង​ Luciano Narsingh នាទី​ទី៧៧។

ចំណែកឯប្រទេស​បារាំង​បានយកឈ្នះក្រុមប្រទេស ​រុស្សី ក្នុងលទ្ធផល​ ៤-២។ ៤​គ្រាប់​របស់​បារាំង​រក​បាន​ដោយ​កីឡាករ Ngolo Kanteនាទីទី ៩ , Andre-Pierre Gignac នាទីទី ៣៨ ,Dimitri Payet នាទីទី ៦៤ ​និង​Kingsley Coman នៅនាទីទី៧៦។  ឯក្រុម​រុស្សី​ធ្វើ​បាន​ដោយ​កីឡាករ​ Alexander Kokorin នៅនាទី​ទី៥៦​និង​កីឡាករ Yuri Zhirkov នៅ​នាទី​ទី៦៨។

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត