លទ្ធផលនៃការប្រកួតជម្រុះ FIFA World Cup ជុំទី ២ យប់មិញនេះ

លី រិទ្ធី March 30, 2016


កាលពីយប់មិញនេះការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជុំទី២ បានបញ្ចប់ដោយក្រុម​ជម្រើស​ជាតិ​នៅតំបន់​អាស៊ីអាគ្នេយ៍​បាន​​​ធ្លាក់​​អស់​ហើយ រួម​ទាំង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដែលនៅ​​សល់​ក្តី​សង្ឃឹម​​ខ្លះៗ​ ក៏​ត្រូវ​ធ្លាក់ក្រោយចាញ់ក្រុម អ៊ីរ៉ាក់ ១-០ កាលពីយប់មិញ។ ដូច្នេះប្រទេស​​វៀតណាម បញ្ចប់​ទៅក្នុងចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ពូល​ F ​ខណៈ​ដែល​ក្រុម​ដែល​ឡើង​ក្នុង​ពូល​​នេះ​គឺ ថៃ និង​អ៊ីរ៉ាក់។

រីឯ​​ទីម័រខាងកើត​ ​​ត្រូវ​ប៉ាឡេស្ទីន​លយកឈ្នះ ៧-០ ទៀត​ ដូច្នេះ​ទីម័រខាងកើត​ បញ្ចប់​ចំណាត់​ថ្នាក់​លេខ ​៥ បាត​តារាង​គេ ក្នុង​ពូល​ A។ រីឯ​ពូល​ E សិង្ហបុរី ​បាន​ចាញ់​ក្រុមអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ២-១ ​ដូច្នេះ​សិង្ហបុរី បាន​ត្រឹម​លេខ​៣ ត្រូវ​ធ្លាក់​​ដូច​ក្រុម​កម្ពុជា​ក្នុង​ពូល​នេះ​ដែរ ខណៈ​ដែល​ក្រុម​ដែល​ឡើង​ពូល​នេះ​គឺ ជប៉ុន និង​ស៊ីរី។ ចំណែក​ឯ​ពូល​ G ឯ​ណោះ​វិញ ក្រុមមីយ៉ាន់ម៉ា​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​លីបង់​ ដូច្នេះ​ពួកគេ​ក៏​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដូច​គ្នា ​ដោយ​មាន​៨​ពិន្ទុ ស្ថិត​នៅ​លេខ​៤។ ពូល​ H វិញ ​ហ្វីលីពីន​​បាន​​យក​ឈ្នះ​លើ​ ក្រុមកូរ៉េខាងជើង​ ៣-២ យប់​មិញ ប៉ុន្តែ​ហ្វីលីពីន បាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​ដែល​ឡើង​ពូល​នេះ​គឺ អ៊ូបេគីស្ថាន និង​កូរ៉េខាងជើង។

Fifa-world-cup-round-2-Group-stage-result

អត្ថបទ៖ រិទ្ធី

រូបភាព៖ FIFA World Cup

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត