ណយ ផាន់ណា៖ ការគាំទ្ររបស់លោក Gordon Tang គឺជាការជួយបន្ថែមការរីកចម្រើននៅកម្ពុជា

មាស សុផាណារ៉ុង December 12, 2019


 

ភ្នំពេញ៖ ការលះបង់ធនធានទ្រព្យសម្បិត្តរបស់ លោក Gordon Tang ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ពិតជាបានជួយពង្រឹងផ្នែកវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែមានភាពរីកម្រើនថែមមួយកម្រិតពិតប្រាកដមែនទាំងការអភិវឌ្ឍន៍កីឡាជំនាញបច្ចេកទេស និងការហ្វឹកហាត់ស្ដង់ដាអន្តរជាតិ។ នេះជាការលើឡើងរបស់លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាន់ណា បានលើកឡើងបែបនេះ បន្ទាប់ពីលោកមើលឃើញការរីកចម្រើនរបស់អត្តពលិកម្នាក់នៅតាមបណ្ដាលសហព័ន្ធជាតិ មានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយ មិនថាក្នុងការប្រកួតប្រជែងយកមេដាយនៅលើឆាកអន្តរជាតិ ឬក្នុងស្រុក។ ខណៈពេលដែល សហព័ន្ធកីឡាកាយសម្ព័ន្ធរបស់លោក ក៏កំពុងតែមានការរីកចម្រើនគួអោយកត់សម្គាល់ផងដែរ ទាំងបច្ចេកទេស និង គុណភាព។

លោកបានមានប្រសាសន៍បែបនេះថា៖ ការជួយឧបត្ថម្ភនេះពិតជាបានរួមចំណែកកសាងកីឡាជាតិកម្ពុជា ខ្លាំងមែនទែន សម្រាប់ខ្ញុំក្នុងនាមជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សូមថ្លែងអំណអរគុណដល់ លោក Gordon Tang ដែលបានឧបត្តម្ភគាំទ្រដល់វិស័យកីឡានៅកម្ពុជា ក៏ដូចជាការជួយឧបត្តម្ភទាំងស្រុងដល់ កីឡាករ ២រូបរបស់លោក សម្រាប់ការស្នាក់នៅហូបចុក រយៈពេល៦ខែ នៅប្រទេសចិន ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។

ការជួយរបស់ លោក Gordon Tang នេះបានធ្វើឱ្យកីឡាករ ២របស់សហព័ន្ធកីឡាកម្ពុជាមានរយៈពេល៦ខែកន្លងទៅនេះ មានគុណផលបច្ចេកទេស រីកម្រើនខ្លាំង បៀបធៀបនឹងការហ្វឹកហាត់នៅក្នុងស្រុក។

បើទោះបីសហព័ន្ធកីឡាកាយសម្ព័ន្ធ កំពុងតែមានការរីកចម្រើនបន្តិចៗក្ដី ក៏សហព័ន្ធមួយនេះ នៅតែបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដែរ ដោយសហព័ន្ធមានគម្រោងរៀបចំផែនការបច្ចេក ទេស ឱ្យស្របតាមគោលដៅក្នុងរយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ ២០២៣ថ្ងៃម្ដង គឺត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នយ៍ លើកទី១ ដែលកម្ពុជាទទួលបានសិទ្ធជាម្ចាស់ផ្ទះ នៅក្នុងខែតុលា ឆ្នាំ ២០២០។

ជាមួយគ្នានេះ ក្នុងនាមកីឡាកាយសម្ព័ន្ធក្នុងប្រទេសកម្ពុជា លោកក៏មានមោទភាពមួយផងដែរ ដោយគណៈកម្មាការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានអញ្ជើញលោក មាស សារិទ្ធ ដែលជាចៅក្រមអន្តរជាតិ ចូលរួមដាក់ពិន្ទុ ផ្នែកវិញ្ញាសារ អេរ៉ូប៊ិចនៅក្នុងប្រទេសហ្វីលីពីន នាឆ្នាំនេះ ។

គួបញ្ជាក់ផងដែរថា លោក Gordon Tang បច្ចុប្បន្នគឺជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអ្នកពង្រឹងអភិបារកិច្ចល្អ នឹងបង្កើនសកម្មភាពក្នុងការរៀបចំជាព្រឹត្តិការណ៍ធំ និងការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធជាម្ចាស់ផ្ទះផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់