មេដាយមាសទី៤ របស់កម្ពុជា! កីឡាការិនី ចេសា ខាន់ ផ្តួលហ្វីលីពីនដណ្តើមមេដាយមាស សុីហ្គេមមុននេះ

នូ មករា December 9, 2019


 

សុីហ្គេម៖ កីឡាការិនី​ខ្មែរ​-​អាមេរិក ចេសា ខាន់ របស់កម្ពុជាទើបតែដណ្តើមបានមេដាយមាសលើប្រភេទកីឡាជឺ ជីតស៊ូ វិញ្ញាសាទម្ងន់​ក្រោម​៤៩​គីឡូក្រាម បន្ទាប់ពីបានផ្តួលគូប្រកួតជនជាតិហ្វីលីពីន Napolis Jenna Kaila ដែលជាម្ចាស់ផ្ទះរួចមក។


សូមបញ្ជាក់ថា កាលនៅក្នុងវគ្គជម្រុះ ចេសា ខាន់ បានយកឈ្នះកីឡាការិនីវៀតណាម Duong Thi Thanh Minh រួចបន្តផ្តួលកីឡាការិនីសិង្ហបុរី The May Yong ជាមួយនឹងពិន្ទុ ១០០-០ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ថែមទៀត។

គួររំលឹកថា កីឡាការិនីវ័យក្មេងរបស់កម្ពុជារូបនេះធ្លាប់បាននាំមកនូវកិត្យានុភាពជាតិជាច្រើនលើករួចមកហើយក្នុងការប្រកួតធំៗទាំងលំដាប់ទ្វីប និងពិភពលោកជាក់ស្តែងកាលពីព្រឹត្តិការណ៍កីឡាទ្វីបអាសុី ឆ្នាំ២០១៨ ចេសា ខាន់ ក៏បានគ្រងមេដាយមាសក្នុងប្រភេទកីឡាជូជីតស៊ូនេះដែរ បន្ទាប់ពីបានផ្តួលគូប្រកួតមកពីអារ៉ាប់រួមអេមីរ៉េតក្នុងលទ្ធផល ១០០-០ ដែរនោះ៕

 

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ មករា

មតិយោបល់