សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំការប្រកួតអុក អបអរបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក

មាស សុផាណារ៉ុង November 10, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានធ្វើការប្រកួតមួយនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូអុកធំប្រចាំសហព័ន្ធនោះបានឲ្យដឹងថា ការប្រកួតនេះបានភ្ជាប់ជាមួយនឹងការអបអរពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏ជាព្រឹត្តិការណ៍អកអំបុកការពារ ជាតិ សាសនា និងព្រះមហាក្សត្រ ផងដែរ។

លោកបានឲ្យដឹងដែរថាការប្រកួត នេះមានកីឡាករខ្លាំងៗចំនួន ៧០រូបចូលរួមប្រកួត ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅកីឡាករមកពីក្លិបសេះខៀវ សុខ លឹមហេង ដែលទើបតែទទួលបានជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ និងជាជើងឯកក្នុងព្រឹត្តិការអង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ ផងដែរ។ លេខ២ បានទៅកីឡាករ ចាង រ៉ុង ខណៈលេខ៣ កីឡាករ ហេង គឹមតូ និងលេខ៤ បានទៅកីឡាករ ហ៊ុយ សាមុត។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតបានបញ្ចប់ កីឡាករទាំងអស់បានចូលរួមអកអំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ រួមគ្នាដោយក្ដីរីករាយទៀតផង៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់