ពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារកីឡានឹងប្រារព្ធធ្វើនៅថ្ងៃទី៤ មេសាខាងមុខនេះ

នូ មករា March 28, 2016


ក្នុងគោលដៅដើម្បីពង្រឹងចំណងសាមគ្គីភាព និងភាតរភាពរវាងកីឡាករ-កីឡាការិនីនៃសហពន័្ធកីឡានានានៅក្នុងប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងរៀបចំឲ្យមានពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារកីឡាជាតិខ្មែរនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ វេលាម៉ោង ៦.០០ នៅមជ្ឈមណ្ឌលពិព័ណ៍កោះពេជ្ររាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិនា កន្លងទៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់បណ្តាកីឡាករ កីឡាការិនីជ័យលាភីនៃការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសឹង្ហបុរី  និងក្រុមបាល់ទាត់​ Cambodia All Stars សម្តេចតេជោបានមានប្រសាសន៍កោតសរសើរដល់ក្រុមអត្តពលិកកម្ពុជាដែលបានខិតខំយ៉ាងស្វិតស្វាញដើម្បីដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិនាពេលកន្លងមក ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានសម្រេចយកល្ងាចថ្ងៃទី៤ ខែមេសាខាងមុខដើម្បីរៀបចំពិធីជួបជុំនេះតែម្តង។ សូមបញ្ជាក់ថា សកម្មភាពនេះគឺជាការលើកទឹកចិត្តដ៏សំខាន់មួយក្នុងការរួមចំណែកជំរុញវិស័យកីឡានៅកម្ពុជាឲ្យកាន់តែមានភាពផុសផុលថែមមួយកម្រិតទៀតខណៈដែលថ្នាក់ដឹកនាំ គណៈកម្មាធិការបច្ចេកទេស ក៏ដូចជាកីឡាករ និងកីឡាការិនីគ្រប់សហព័ន្ធទាំងអស់នឹងមានវត្តមាននៅក្នុងឱកាសដ៏មានតម្លៃនេះ៕

12798835_968547009860463_4208037669235159341_n

12794383_968612176520613_3775637530060738342_n

12803040_968613009853863_6318469613175916653_n

អត្ថបទ៖ មករា

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត