ទូក«​ង​»​ចំនួន​ ២៩៧​ និងចំណុះទូក​សរុប​ជិត​២​ម៉ឺន​នាក់ចូលរួម​ប្រកួតក្នុង​ឆ្នាំនេះ

នូ មករា November 10, 2019


ភ្នំពេញ​៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកំពុងតែដំណើរការថ្ងៃប្រកួតទី១ហើយ ដោយសម្រាប់ឆ្នាំនេះមានទូក​«​ង​»​ចំនួន​២៩៧​ទូកមកពីបណ្តាមកពី​១៩​ខេត្ត​ក្រុង និងស្ថាប័ននានា​បានចូលរួមប្រកួតប្រជែងគ្នាដែល​មានចំណុះ​ទូក​សរុប​ជិត​ ២​ម៉ឺន​នាក់។

សូមបញ្ជាក់ថា ក្នុងចំណោម​ទូក​ទាំងអស់មាន​ទូក​អុំ​ផ្នែក​បុរស​ចំនួន​១៦៧​ទូក, ទូក​អុំ​នារី​មាន​១​ទូក, ទូក​ចែវ​បុរស​មាន​៣០​ទូក, ទូក​ចែវ​នារី​ចំនួន​២​ទូក និង​ទូក​អន្តរជាតិ​ចំនួន ៩៥ ក្នុងនោះ​មាន​ទូក​នារី​ចំនួន​២​ទូក​ផងដែរ។

គួរបញ្ជាក់ដែរថា ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកគឺជាព្រះរាជពិធីដ៏ធំប្រចាំឆ្នាំមួយសម្រាប់ប្រជាជនខ្មែរដែលទទួលបានការរឈប់សម្រាកជាច្រើនថ្ងៃ និងត្រូវបានប្រារព្ធធ្វើឡើងអស់រយៈពេលជាច្រើនជំនាន់មកហើយដោយត្រូវបានរាប់បញ្ចូលជាពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីទ្វារទសមាសតាមបវេណីក្សត្រ និងជាទំនៀមរបស់ព្រះនគរផងដែរនោះ៕

មតិយោបល់