កម្ពុជា ត្រៀមចូលរួមប្រកួតជើងឯកពិភពលោក Mobile Legends នៅម៉ាឡេស៊ី

មាស សុផាណារ៉ុង November 6, 2019


 

កូឡាឡាំពួល៖ នាថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះ កីឡាករអេឡិចត្រូនិកកម្ពុជា នឹងចូលរួមប្រកួតដណ្ដើមពានរង្វាន់ Mobile Legends: Bang Bank World Championship 2019 ដែលហៅកាត់ថា M1នៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ប្រកួតប្រជែង ហើយក៍មានបេក្ខភាពប្រទេសចំនួន៩ប្រទេសផ្សេងទៀតដែលត្រៀមស៊ីហ្គេម ឆ្នាំ២០១៩នេះផងដែរ។

វិញ្ញាសា Mobile Legends គឺជាវិញ្ញាសាមួយ ដែលត្រូវបានសម្រេចដាក់ឲ្យធ្វើការប្រកួតលើប្រភេទកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ។ ៩ប្រទេសខ្លាំងៗដែលត្រៀមស៊ីហ្គេមនៅប្រទេសហ្វីលីពិននោះ រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា។

ក្រៅពីបេក្ខភាពត្រៀមស៊ីហ្គេម នៅហ្វីលីពីនខាងលើ ក៏មានកីឡាករអេឡិចត្រូនិកខ្លាំងៗ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់មកពី ១៤តំបន់ជុំវិញពិភពលោកចូលរួមផងដែរ ដូចជាក្រុមកីឡាករមកពីជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជយលាភីក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមានរហូតដល់ទៅ ២៥,០០០០ដុល្លារឯណោះ។

ក្រោមការសហការជាមួយនឹងក្រុមហ៊ុន MOONTON ដែលត្រៀមរៀបចំព្រឹត្តិការណ៍ ដ៏ធំមិនធ្លាប់មាននេះ នឹងប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ៕

 

រូបភាព៖ E-Sports Federation Cambodia

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់