គ្រូបង្វឹក Lao All Stars លាឈប់ពីតំណែងដឹកនាំក្លឹបកំពូលរបស់ឡាវ

គឹមហុក March 28, 2016


កាលពីពេលថ្មីៗនេះ លោក Nikola Kavazović ដែលជាគ្រូបង្វឹកក្រុម Lao all Star និង Lanexang United បានលាឈប់ពីតំណែងគ្រូបង្គោលប្រចាំក្លឹប Lanexang United ក្រោយពីលោកបានដឹកនាំក្រុម Lao all star ប្រកួតចាញ់ក្រុម Cambodia all star ៣ទល់នឹង២។ មូលហេតុដែលលោកលាឈប់គឺដោយសារតែមានបញ្ហាគ្រួសាររបស់លោក ដែលជាហេតុមិនអាចឲ្យលោកបន្តដឹកនាំក្រុម Lanexang United បន្តទៀតបាន។

Nikola Kavazovićលោក Nikola Kavazović

គ្រូបង្គោលដែលនឹងមកជំនួសតំណែងលោក Nikola Kavazović គឺអតីតគ្រូបង្គោលរបស់ក្លឹបភ្នំពេញក្រោន David Booth។ លោក David Booth ធ្លាប់មានស្នាដៃក្នុងការជួយ​​​​​ឲ្យក្លឹបភ្នំពេញក្រោនបានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC President Cup ដែលជាពានរង្វាន់លំដាប់ទី៣របស់អាស៊ីនាពេលកន្លងមក៕

David Booth

 

អត្ថបទ៖ គឹមហុក

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត